• 2020-12-22 03:00:00
  • សុខភាព

ដំបូន្មាន​ល្អ​បំផុត សម្រាប់​មនុស្ស​ទាំង​ឡាយ​ដែល​ត្រៀម​ខ្លួន​ដើរ​ចូលវ័យ​កណ្ដាល

  • 2020-12-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយ​មិន​អាច​បង្កើត​បាន​សុភមង្គល តែ​បើ​គ្មាន​លុយ យើង​គ្មាន​អ្វី​ទាំង​អស់។ ដូច​នេះ​ហើយ មុន​ពេល​ឈាន​ជើង​ចូល​វ័យ​កណ្ដាល អ្នក​គួរ​ត្រៀម​លុយ​ឲ្យ​បាន​ច្រើន​ទើប​ស្ងប់​អារម្មណ៍។ ខាង​ក្រោម​នេះ​គឺ​ជា​ដំបូន្មាន​ដែល​អ្នក​គួរ​ស្ដាប់​មុន​ពេល​ឈាន​ដល់​វ័យ ៣០​ប្លាយ ៤០។

១. លុយ

លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ឡើយ តែ​បើ​គ្មាន​លុយ​ជីវិត​ច្បាស់​ជា​មិន​បាន​សុខ​ឡើយ។ មុន​ពេល​ដល់​អាយុ ៤០​ជាង គួរ​សាគួរ​លុយ​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន។ ព្រោះ​អ្នក​ចង់​បាន​ជីវិត​សុខ​ស្រួល ត្រូវ​តែ​ចេះ​ត្រៀម​ទុក​ជា​មុន។ នៅ​ពេល​មាន​រឿង​កើត​ឡើង​ភ្លាម​ៗ​នឹង​មិន​បះដៃ​បះជើង។ ទាន់​នៅ​ក្មេង ព្យាយាម​ឲ្យបាន​ច្រើន ក្ដាប់​ឱកាស​ឲ្យ​បាន​ល្អ ព្រោះ​ចាស់ទៅ ទោះ​មាន​គំនិត​ផ្ចង់​ប៉ុណ្ណា​ក៏​មិន​អាច​វិល​ត្រលប់​ថយ​​ក្រោយ​បាន​ដែរ។ នៅ​ក្មេង អាច​ទ្រាំ​នឹង​ការ​អត់​លុយបាន តែ​ចាស់​ទៅ​ឈឺ​ថ្កាត់​គឺ​មិន​អាច​ខ្វះ​លុយ​បាន​ឡើយ។

២. មនោសញ្ចេតនា

ដល់​អាយុ​វ័យ​កណ្ដាល អ្នក​នឹង​ដឹង​ថា មនោសញ្ចេតនា​ មិន​រំពឹង​លើ​សម្រស់​ឆើតឆាយ​នោះ​ទេ តែ​ផ្អែក​លើ​ចិត្ត​នឹង​ចិត្ត ថា​តើ​អ្នកទាំង​២​អាច​មើល​ថែ​ទាំ​គ្នា​បាន​ឬ​អត់។ សម្រស់​ស្អាត នៅ​ជាមួយ​គ្នា​បាន​តែ​មួយ​ឆាវ មាន​តែ​ចិត្ត​ស្មោះ​នឹង​គ្នា ទើប​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ។ ដូច​នេះ​ហើយ បើ​គិត​ថា អនាគត​នឹង​នៅ​ជាមួយ​គ្នា​យួរ​អង្វែង​ ត្រូវ​មើល​ចិត្ត​គ្នា​ឲ្យ​បាន​យូរ មិន​មែន​មើល​តែ​លើ​សម្រស់​តែ​មួយ​ប៉ព្រិច​ភ្នែក​ឡើយ។

៣. សុខភាព

នៅ​លើ​លោក​នេះ មិន​ថា​អ្នក​មាន​ ឬ​អ្នក​ក្រ​នោះ​ទេ បើ​ចង់​នៅ​បាន​សុខ​ស្រួល​ គឺ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​មាន​សុខភាព​​ឡើយ។ Arthur Schopenhauer ធ្លាប់​បាន​និយាយ​ថា៖ កំហុស​ធំ​ជាង​គេ​របស់​មនុស្ស​នោះ​គឹ យក​សុខភាព​មក​ដោះ​ដូរ​ជាមួយ​សម្ភារៈនិយម។ ព្រោះ​នៅ​ពេល​​បាន​សម្ភារៈ​មក​ហើយ ក៏​មិន​ប្រាកដ​ថា​អ្នក​មាន​សុខភាព​ដើម្បី​ប្រើ​របស់​ទាំង​នោះ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

មតិយោបល់