• 2020-12-22 04:17:59
  • សុខភាព

៧ វិធីនេះ ជា​​ដំណោះស្រាយ​ដ៏​ល្អ បើ​ខាង​​ស្រី​មិន​ដល់​ចំណុច​កំពូល​

  • 2020-12-22 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មិន​ឈាន​ដល់ចំណុច​កំពូល​នៃ​តម្រេក គឺជា​ធាតុផ្សំ​ដ៏សំខាន់មួយ ក្នុង​សមរភូមិ​លើ​គ្រែ​សម្រាប់​ជីវិត​ប្ដីប្រពន្ធ។ ​ដើម្បី​កែខៃចំណុចនេះ សូម​មើល ៧វិធី​ ខាងក្រោម៖

១.ពិភាក្សា​ជាមួយ​ដៃគូ​ជា​មុន៖ មុន​ពេល​យើង​ទៅ​ព្រឹក្សា​ជាមួយ​អ្នក​ជំនាញ គួរតែ​និយាយ​គ្នា​ពី​រឿង​នេះ​ជាមួយ​ដៃ​គូ​សិន។ ព្រោះ​ពេល​ខ្លះ​អាច​មកពី​ខាង​គេ ឬ​មក​ពី​បរិយាកាស​ដដែល។

២.បង្កើត​អារម្មណ៍៖ នេះ​ជា​វិធី​ល្អ ដើម្បី​ឲ្យជីវិត​លើគ្រែ​កាន់តែ​រលូន។ ការ​បង្កើត​អារម្មណ៍​ដោយ​ខ្លួន​ឯង​ ដូចជា​ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទាន ស្លៀក​សំលៀកបំពាក់​សិចស៊ី​ខ្លះ នោះ​​អារម្មណ៍​ស្រើបស្រាល ព្រម​ដោយ​ភាព​ស្និទ្ធស្នាល​នឹង​ជួយ​បាន។

រូបតំណាង

៣.សាសង​គ្នា​ធ្វើ​ដូចជា​គ្រា​ដំបូង៖ ជីវិត​ផ្លូវភេទ​ ​ត្រូវ​ការ​ភាព​ផ្អែមល្ហែម ដូចនេះ​គូ​ខ្លះ​ព្រោះតែ​រស់នៅ​ជាមួយ​គ្នា​យូរ​ពេក ក៏​បាត់បង់​ភាព​ស្និទ្ធស្នាល​ដូច​គ្រា​ដើម។ វិធី​ល្អ​គួរ​តែ​ចាប់ផ្ដើម​និយាយ​សាសង​គ្នា​ឲ្យ​ដូច​គ្រា​ដំបូង ទើប​អ្នក​ទាំងពីរ​កាន់តែ​ស៊ី​ជម្រៅ។

៤.ចាប់ផ្ដើម​ដោយ​យឺត​ៗ៖ បើ​ខ្លាច​មិន​ដល់​ចំណុច​កំពូល គួរតែ​ប្រាប់​ដៃគូ​ឲ្យ​ចាប់ផ្ដើម​ឡើង​យឺត​ៗ។ ព្រោះ​ការ​ដែល​មិន​ឆាប់​វាយ​សម្រុក ធ្វើឲ្យ​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំង និង​ពេញ​ដោយ​ថាមពល។

៥.កុំ​​ច្រើន​ដង​ពេក៖ អ្នក​ខ្លះ​ព្រោះ​តែ​ធ្វើ​រឿង​នេះ​ច្រើន​ដង​ពេក​ ដែលធ្វើ​ឲ្យ​​យូរ​ៗ​ទៅ​គ្មាន​អារម្មណ៍​ដឹង​ថា​ខ្លួន​ឯង​ដល់​ចំណុច​កំពូល ឬ​ក៏​អត់​ទេ។

.៦.សម្រាក​ខ្លះ៖ បើ​ដឹង​ថា​ខ្លួន​មិន​បាន​ដល់​ចំណុច​កំពូល​ទេ គួរ​ពន្យារពេល​ដល់​បី​ថ្ងៃ​ម្ដង ឬ​មួយ​សប្ដាហ៍ ២ ដង​បាន​ហើយ ដើម្បី​ឲ្យ​អារម្មណ៍​ពុះកញ្ជ្រោល​ឡើង​វិញ។

៧.កុំ​ធ្វើ​ដោយ​បង្ខំ៖ បើ​ខ្លួន​មិន​ពេញចិត្ត​នឹង​ធ្វើ​ទេ តែ​នៅ​តែ​បង្ខំ​ខ្លួនឯង​ឲ្យ​ប្រព្រឹត្ត​បែប​នោះ​ទៀត គឺជា​មូលហេតុ​ដែល​មិន​ដល់​ចំណុច​កំពូល។ ម្យ៉ាង​ទៀត​ការ​ដែល​ដៃគូ​ចាប់បង្ខំ ទាំង​ភាគី​ខាងស្រី​គ្មាន​អារម្មណ៍ គឺគ្មាន​ក្ដី​សុខ​សោះ​ឡើយ៕

រូបតំណាង

ចុចអាន៖ ស្រី​ៗ​ចូលចិត្ត​បញ្ចេញ​សំឡេងពេលកំពុង​ប្រយុទ្ធ ដោយសារ​ហេតុផល​ទាំងនេះ!

មតិយោបល់