• 2020-12-24 09:03:16
  • ស្នេហា

ធ្វើបែបនេះបាន អ្នកធ្វើមិត្ត ជាមួយសង្សារចាស់ បានហើយ

  • 2020-12-24 09:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស២នាក់ ធ្លាប់ស្រលាញ់គ្នា ហើយក៏បែកគ្នា ព្រោះហេតុផលណាមួយ សំនួរដែលតែងតែរកចម្លើយ មិនឃើញ បែកគ្នាហើយ រាប់អានគ្នា បានអត់? បាន ឬអត់ អាស្រ័យ លើកត្តាមួយចំនួន ខាងក្រោមនេះ។

  • ១. មិត្តភាព នៅតែសំខាន់ សម្រាប់អ្នក៖ ត្រឡប់ទៅគិតឡើងវិញ អនុស្សាវរីយ៍ ដែលអ្នកទាំង២ ធ្លាប់មានជាមួយគ្នា មុនពេលស្រលាញ់គ្នា និងមុនពេលបែកគ្នា ពេលខ្លះ វាអាចមិនច្រើន តែហោចណាស់ ក៏អាចអោយអ្នកបានដឹងថា គាត់ធ្លាប់បានធ្វើអ្វីខ្លះ អោយអ្នក និងផ្តល់អ្វីខ្លះដល់រូបអ្នក និយាយទៅគិតអ្វីដែលវិជ្ជមានរវាងគ្នា អោយបានច្រើន។

  • ២. ល្អ ដល់ផុតដង្ហើម នៃជីវិត៖ គ្មាននរណាទាយអនាគតឃើញនោះទេ ជាពិសេសគឺរឿងស្នេហាហ្នឹងហ្មង អ្នកណាទៅដឹងថា ថ្ងៃស្អែក គេនៅស្រលាញ់យើង ដូចថ្ងៃនេះ មិនចឹង? ការធ្វើមិនដឹង មិនលឺ មិនតបតរ ជាទង្វើដែលល្អបំផុត សម្រាប់មនុស្សដែលទើបបែកគ្នា ព្រោះអារម្មណ៍ពេលហ្នឹង ប្រាប់តាមត្រង់ ដូចបាយពុះចឹង បើមិនចេះទប់អារម្មណ៍ទេ ខាតប្រយោជន៍ធំមិនខានឡើយ។

  • ៣. សាច់ញាតិ បងប្អូន មិត្តភក្តិគាត់ អត់ដឹងអីទេ៖ កុំរបៀប ខឹងគោ វាយរទេះ ហ្អាស ព្រោះអ្នកទាំង២ បែកគ្នា ជារឿងអ្នកទាំង២ អត់មានពាក់ព័ន្ធ បងប្អូន សាច់ញាតិ និងមិត្តភក្តិ របស់គាត់ទេ។ បន្តរាប់អាន និងទាក់ទង អ្នកទាំងនោះជាធម្មតា បើទោះអ្នកទាំង២ បែកគ្នា ដោយហេតុផលណាមួយក៏ដោយ។

  • ៤. កុំព្យាយាមគេចគ្នា ដោយហេតុផលណាមួយ៖ បើជ្រុលជាបែកគ្នាហើយ មិនបាច់មើលមុខគ្នាទៀត ក៏បានដែរ គិតចឹង មិចកើត ចង់រត់ទៅណា ប្រឈមមុខនឹងការពិត ហើយទទួលទៅ ព្រោះយ៉ាងណា យើងមិនបាច់ហត់ ដោយការគេចមុខគ្នា មិនចឹងហ្អី។

  • ៥. ចុងក្រោយ សួរសំនួរ ខ្លួនឯង ចង់ឬអត់?៖ ធ្វើមិត្តបានអត់ ក្រោយពេលពួកយើងបែកគ្នា?

ប្រាំចំណុចខាងលើ ស្រលាញ់១ណា ក៏រើសយកមួយហ្នឹងទៅប្រើទៅ ហោចណាស់ មានមិត្ត ប្រសើរ មានសត្រូវដែរ ត្រូវអត់?

ប្រភព៖ herbeauty ប្រែ​សម្រួល​៖​ Lady

មតិយោបល់