
- 2021-01-03 09:11:28
- ព័ត៌មាន
បណ្ឌិត គីម ហ៊ាង កំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅអ្នកក្រ អ្នកមធ្យម អ្នកមាន
- 2021-01-03 09:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង កំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅអ្នកក្រ អ្នកមធ្យម អ្នកមាន
ចន្លោះមិនឃើញ
លោកបណ្ឌិតឧកញ៉ា គីម ហ៊ាង គឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏មានឈ្មោះល្បីមួយរូបនៅកម្ពុជា ។ លោកជាបុគ្គលមួយរូបតែងតែចូលរួមបញ្ចេញមតិយោបល់មិនថា នៅលើវេទិកាសាធារណៈ សិក្ខាសាលា និងពិសេសនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ថ្មីៗនេះស្ថាបនិកក្រុមហ៊ុន Khmer Real-Estate រូបនេះបានធ្វើការកំណត់ពីចំនួនទ្រព្យសម្បត្តិ ដែលអាចហៅថាអ្នកក្រ អ្នកមធ្យម និងអ្នកមាន ។ ចង់ដឹងយ៉ាងនោះសូមមើលការបង្ហាញដូចខាងក្រោមនេះ៖
មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ!
មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប!
មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់ ២លានដុល្លារ = អ្នកមធ្យម!
មានទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម!
មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ = អ្នកមាន!
មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម!
មានទ្រព្យសម្បត្តិពី ៥០លាន ដល់ ១០០លានដុល្លារ = អ្នកមានពិត ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ!
តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន?