• 2021-01-05 07:42:46
  • ជំនឿ

ផ្អើលមនុស្សកកកុញ សម្រុកទៅទទួលស្ទីកគ័រកាត់​ឆុងទាំងយប់ ពីអ្នកគ្រូហុងស៊ុយណាលី

  • 2021-01-05 07:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ម្សឹលមិញនេះ មានការកកស្ទះចរាចរណ៍ខ្លាំងនៅតាមបណ្តោយផ្លូវហ្រ្គេនភ្នំពេញ បូរី​វិមាន​ភ្នំពេញ ដោយសារតែមនុស្សម្នាជាច្រើនបានសម្រុកទៅយកស្ទីកគ័រឆុង រូបកណ្តុរ របស់អ្នកគ្រូហុងស៊ុយណាលី ។

គួរបញ្ជាក់ផងដែរថា កាលពីម្សឹលមិញនេះ អ្នកគ្រូហុងស៊ុយណាលី បានបង្ហោះសារនៅលើផេកហ្វេសប៊ុកថា នៅយប់ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ម៉ោង 23:00-00:59 យប់ មានការចែក ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh ។ ហើយសម្រាប់ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង 23:00-24:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត ហើយក្រុមហ៊ុន មិនមានការលក់ដូរ ស្ទិកគ័រ កាង់ឆុងទេ មានតែសំរាប់ចែកជូន Free ប៉ុណ្ណោះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់