- 2021-01-06 05:09:13
- ការអប់រំ
ជាប់ទី១២ហើយ តើគួររៀន១មហាវិទ្យាល័យ រឺ ២មហាវិទ្យាល័យ?
- 2021-01-06 05:09:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាប់ទី១២ហើយ តើគួររៀន១មហាវិទ្យាល័យ រឺ ២មហាវិទ្យាល័យ?
ចន្លោះមិនឃើញ
ជាការពិតណាស់ ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជា សម្រាប់ថ្នាក់ឧត្តមសិក្សា និងមានឥទ្ធិពលគួរសមដែរ ក្នុងការតម្រង់ទិសដៅអាជីពការងារ របស់អ្នកនាពេលអនាគត។
១ ការរៀនតែ ១មហាវិទ្យាល័យ
ចំពោះផលប្រយោជន៍៖
អ្នកមានពេលច្រើនសម្រាប់ផ្តោតក្នុងការរៀនសូត្រ
អារម្មណ៍អ្នកមូលក្នុងការធ្វើកិច្ចការសាលា
អ្នកមានឳកាសធ្វើក្នុងការសំលៀងវិជ្ជារបស់អ្នកអោយមុតស្រួច
អ្នកអាចមានពេលមួយចំនួន ចូលរួមការងារសង្គម រឺ ហាត់ការទាក់ទិននិងមុខវិជ្ជាដែលអ្នករៀន ដើម្បីសំលេងមើលអារូបករណ៍ និង បង្កើតនូវទំនាក់ទំនងសង្គម
កាត់បន្ថយសម្ពាធពីសាលាអាចជួយបន្ថយការស្មុគស្មាញនៅពេលសម្រេចចិត្តរើសអាជីពនពេលអនាគត
ចំពោះផលលំបាក៖
ការគិតថាខ្លួន មិនសកម្មរឺ មិនបានធ្វើអ្វីបានការនៅពេលទំនេរ
បារម្ភអំពីទីផ្សារការងារនាពេលអនាគត"ផលលំបាក" ខាងលើនេះផ្តើមចេញអំពីការប្រៀបធៀបនិង ការគិតរបស់បុគ្គលនីមួយៗ តាមពិតទៅបើសិនជាអ្នកមានគោលដៅច្បាស់លាស់អាជីពការងាររួចហើយ នោះរៀនតែ ១មហាវិទ្យាល័យមានភាពប្រសិទ្ធភាព និងប្រសើរជាង។ រៀនតែ ១ មិនមានអ្វីខុសនោះឡើយ ហើយក៏មិនមែនអ្នកដែលរៀនតែ១ មិនពូកែនោះទេ។ បើសិនជាអ្នកប្រាកដប្រជា ជាមួយមុខវិជ្ជាតែមួយ ហើយខំប្រឹងរៀនអោយចេះពិតប្រកដនោះ វាក៏អាចសម្រួលមួយផ្នែកនៃការរកការងារនាពេលអនាគតផងដែរ។
២ ការរៀន ២មហាវិទ្យាល័យ
ចំពោះផលប្រយោជន៍៖
អ្នកមានសញ្ញាប័ត្រពីរ
អ្នកមានគ្រិះសម្រាប់មុខវិជ្ជាពីរ
អាចជួយអោយអ្នកជា បត់បែន និង តស៊ូ (មិនចំពោះមនុស្សគ្រប់រូបឡើយ)
បើសិនជាអ្នកជាប្រភេទមនុស្សមិនសកម្មនៅពេលទំនេរ ដូច្នេះរៀនពីរអាចបង្ខំអោយអ្នកសកម្ម រឺ អ្នកគិតថាខ្លួនឯងសកម្ម
បានស្គាល់មិត្តរួមថ្នាក់ និង លោកគ្រូ អ្នកគ្រូច្រើន
ចំពោះផលលំបាក៖
មានពេលច្រើនសម្រាប់ផ្តោតក្នុងការរៀនសូត្រ (ត្រូវចេះបែងចែកពេល)
ការងារ រឺ ប្រលងមកពេលតែមួយ
បង្កើនសម្ពាធសម្រាប់ខ្លួនឯង
អាចទ្រាំទ្រមិនរួច ដោយបង្ខំចិត្តត្រូវបញ្ឈប់មួយ (ខាតលុយ និង ពេល)
ត្រូវធ្វើការសម្រេចចិត្តថា តើគួរជ្រើសរើសមុខវិជ្ជាមួយណាសម្រាប់អាជីព (ក្នុងករណីដែលមុខវិជ្ជាខុសគ្នា) ជារួមមក រៀន២ រឺ ១ គឺសំខាន់ទៅលើ ចក្ខុវិស័យ រួមទាំង បុគ្គលិកលក្ខណៈបុគ្គលនីមួយៗផងដែរ។ អ្នករៀនពីរ មិនប្រាកដថាពូកែ ហើយអ្នករៀនតែមួយក៏មិនមែនអន់នោះដែរ។ ផ្ទុយទៅវិញ អ្នកដែលរៀនពីរអាចនិងប្រឈមទៅនិង ការនឿយហត់ ដែលជាហេតុនាំអោយមិនបានធ្វើកិច្ចការមិនបានល្អ។ ប៉ុន្តែនេះ មិនមែនទូទៅគ្រប់បុគ្គលនោះឡើយ។