• 2021-01-08 04:25:53
  • ការអប់រំ

និស្សិតខ្មែរទី១ ដែលបានទៅរៀននៅសាលាល្បីរបស់កូរ៉េ ប្រាប់ពីគន្លឹះ ៥ចំណុច

  • 2021-01-08 04:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្មមួយមានដំណើរការទៅបាន ដំបូងគេត្រូវការទុនប៉ុន្មាន?នេះជាសំណួរដ៏ល្អមួយដែលប្អូនៗសិស្ស និស្សិត បានសួរ​ទៅកាន់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុង​វេទិកាសំណេះសំណាលកាលពីឆ្នាំ២០១៥។

​ក្នុងនោះដែរ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឆ្លើយដោយខ្លីចំពោះសំនួរនេះថា បើចង់រកស៊ី មិនចាំបាច់​មានទុនគ្រប់ក៏បានដែរ សំខាន់ឱ្យតែមានឆន្ទៈ​ព្រោះជាទូទៅដើម្បី​បង្កើតក្រុមហ៊ុន ឬសហគ្រាសមួយបាន ទាល់តែមនុស្សនោះមាន​ឆន្ទៈមានចំណេះដឹង មានបទពិសោធ មានមនសិការខ្ពស់ និងជា​មនុស្សដែលមានចិត្ដមុតស្រួច មានមហិច្ឆតាចង់មាន ចង់បាន ចង់ធ្វើជាអ្នកដឹកនាំផងដែរ។ ការចាប់ផ្ដើមធ្វើអាជីវកម្ម ដំបូងបំផុតគឺត្រូវមានគំនិត មានលុយនិងមាន​ជំនាញលើប្រភេទអាជីវកម្មនោះជាមុនសិន ហើយបើ​យើងមិនទាន់មាន​លទ្ធភាពរកថវិកាមកបើកទំាងស្រុងបាន យើងអាច​ខ្ចីក្រុមគ្រួសារ សាច់ញាតិ ម្តាយឪពុកជាដើម ហើយសូម​កុំរង់ចាំទាល់តែ​មានប្រាក់ ទើបបើកអាជីវកម្ម សំខាន់គឺឆន្ទៈមុតស្រួចរបស់យើង។

ទាក់ទិនជុំវិញការងាររកសុីនេះ លោក វេជ្ជបណ្ឌិត​ ក៏បានលើកឡើងជាញឹកញាប់រួចហើយថា ទុនធំបំផុតរបស់​សហគ្រិន ឬធុរកិច្ចជនគឺទុនចំណេះដឹង ទុននៃការឆ្លងកាត់​បទពិសោធ​ទុននៃឆន្ទៈ ទុននៃគំនិតផ្តួចផ្តើម ទុនកិត្តិយស សេចក្តីថ្លៃថ្នូរ ទុនទំនាក់​ទំនង និងទុនថវិកា។ ក្នុងចំណោមទុនទំាងនេះ ទុនថវិកាគឺជាទុន​ដែល​ចាំ​បាច់បំផុត ប៉ុន្តែបើមានតែថវិកា គ្មានឆន្ទៈមោះមុត គ្មានគំនិតផ្តួចផ្តើម គ្មានចំណេះដឹង ក៏មិនអាចធ្វើទៅបានដែរ។

  • ទុននៃ​​ចំណេះដឹង ធ្វើឱ្យយើងដឹងថា អ្វីដែលយើងត្រូវធ្វើ អ្វីដែលយើង​ត្រូវ​ដើរទៅមុខ ហើយត្រូវប្រើរយៈពេលប៉ុន្មាន ដើម្បីទៅដល់គោលដៅ និងដើម្បីចៀសផុតពីហានិភ័យ។

  • ទុននៃ​បទពិសោធ គឺធ្វើឱ្យយើងដឹងថា ការដើរលើផ្លូវមួយនេះ ឬមួយ​ណា​ផ្សេងទៀតអាចជួបបញ្ហា ឧបសគ្គ ឬបរាជ័យ ឬក៏ជោគជ័យ។ ទុននៃការឆ្លងកាត់ ប្រសិនបើយើងធ្វើទៅជួបឧបសគ្គមិន​បណ្តាល​ឱ្យយើងជោគជ័យ ក៏យើងមិនមានការតក់ស្លុត ឬព្រួយបារម្ភ​ពេក​ទេព្រោះរាល់ការលំបាក រាល់ការឈឺចាប់ គឺយើងធ្លាប់​ឆ្លងកាត់រួច​ហើយ។

  • ទុននៃឆន្ទៈ ជាទុននៃការសម្រួចចិត្ត ប្តូរផ្តាច់ក្នុងការធ្វើអាជីវកម្ម។ បើយើងគ្មានការលះបង់ ប្តូរផ្តាច់ដោយមោះមុតក្នុងការធ្វើទេ យើងមិន​អាចធ្វើទៅបានឡើយ។ មានន័យថា យើងមិនលុះក្នុងកិច្ចការអ្វីមួយ ឬយើងនៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត នោះនាំឱ្យយើងពុំអាច​សម្រេច​ដល់គោលដៅ។

  • ទុននៃគំនិតផ្តួចផ្តើមមានន័យថា បើយើងគ្មានគំនិតផ្តួចផ្តើម​ដើម្បីបង្កើត​អ្វីមួយទេ ក៏យើងពិបាកក្នុងការឈោងទៅចាប់អ្វីផ្សេងទៀតដែរ។ យើងត្រូវតែមាន​គំនិតផ្តួចផ្តើម ហើយគំនិតផ្តួចផ្តើមនោះមិនត្រូវតក់​ក្រហល់​ពេកទេ ក្នុងការចង់ទទួលបានជោគជ័យ។ គំនិតផ្តួចផ្តើមគឺយើង​ចង់ធ្វើអ្វី? ដើម្បីអ្វី? សម្រាប់អ្នកណា? នេះជាគំនិតផ្ដួចផ្ដើម ដែលយើងត្រូវមាន។

  • ទុននៃសេចក្តីថ្លៃថ្នូរ និងកិត្តិយស គឺសំដៅលើសីលធម៌ គុណធម៌​សុជីវធម៌​នៃការរស់នៅ។ មនុស្សយើងមានចំណេះដឹងខ្ពស់ មិនប្រាកដថាមានសីលធម៌ មានគុណធម៌ មានសេចក្តីថ្លៃថ្នូរទេ។ ការបាត់បង់សេចក្តីថ្លៃថ្នូរ នឹងធ្វើឱ្យយើងបាត់បង់កិត្តិយស។ បើសិនយើងបាត់បង់កិត្តិយស និងបាត់បង់សេចក្តីថ្លៃថ្នូរ ពេលយើងត្រូវការធ្វើអ្វីមួយនោះ យើងពិបាកនឹងរកការគំាទ្រពីអ្នក​ដទៃណាស់។

  • ទុននៃទំនាក់ទំនងក៏ជាកត្តាសំខាន់បំផុតដែរព្រោះក្នុងពិភពលោកដ៏ធំទូលាយនេះ យើងមិនអាចរស់នៅដោយឯកោបានទេ។ យើងមិនអាចកាត់ផ្តាច់ទំនាក់ទំនងពីអ្នកដទៃ ឬក៏ពីសហគមន៍ដទៃបានទេ យើងត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា។បើយើងគ្មានទំនាក់ទំនងល្អទេ យើងក៏មិនអាចបើកអាជីវកម្ម ឬធ្វើជំនួញអ្វីបានដែរ។ ដូច្នេះនៅទីនេះ ទុននៃទំនាក់ទំនងក៏ជាកត្តាសំខាន់ផងដែរ ព្រោះសូម្បីតាំងពីសម័យបុរាណ អ្នកកាន់អំណាចនៃប្រទេសនីមួយៗ ក៏បង្កើតទំនាក់ទំនងការទូត ដើម្បីពង្រីកអាជីវកម្ម ឬធ្វើជំនួញជាមួយគ្នាដែរ។

  • ទុននៃថវិកា ដើម្បីអាចធ្វើអាជីវកម្មបាន ទាល់តែយើងមានថវិកាគ្រប់គ្រាន់ ប៉ុន្តែនៅករណីខ្លះមានថវិកាក៏មិនអាចបើកអាជីវកម្មបានដែរ។ ផ្ទុយទៅវិញបើយើងគ្មានថវិកា តែយើងមានអ្វីៗដែលបានរៀបរាប់ខាងលើនេះ គឺយើងអាចបើកអាជីវកម្មបាន។ អ្នកខ្លះដឹងថាយើងគ្មានថវិកា តែគេឃើញយើងមានគំនិត មានចំណេះដឹងមានភាពស្មោះត្រង់ មានសេចក្ដីថ្លៃថ្នូរ មានផែនការ មានទស្សនវិស័យច្បាស់លាស់ មានទំនាក់ទំនងល្អ គេអាចឱ្យយើងខ្ចីឬ​គេបោះទុនវិនិយោគ​ឱ្យយើង​រកស៊ី ដោយមិនគិតការប្រាក់ក៏មានដែរ។

មតិយោបល់