• 2021-01-28 03:44:45
  • ព័ត៌មាន

បម្រាម៧ចំណុច នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ២០២១

  • 2021-01-28 03:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ តែងមានការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំចិននៅលើទឹកដីកម្ពុជា នៅពាក់កណ្តាលខែកុម្ភៈ ដែលឆ្នាំនេះគឺនៅថ្ងៃទី១២ ខែកុម្ភៈ។ មកដឹងពីបម្រាម៧យ៉ាង ក្នុងថ្ងៃចូលឆ្នាំចិន ដែលអ្នកមិនគួរមើលរំលង។

១. ហាមដាច់ខាត៖

• មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ • មិនឲ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង • រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់

២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន្តចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិនឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

៣. ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤. គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្រ្តីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាព។

៥. មន្ទីរធម្មការ និងសាសនារាជធានីភ្នំពញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខងលើឲ្យបានទូលំទូលាយ។

៦. ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការរដ្ឋានយោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។

៧. ជនណាបំពានលើសេចក្ដីណែនាំនេះ ឬប្រព្រឹត្តិល្មើសបង្កឲ្យមានចលនាក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ Keo Sokart

មតិយោបល់
អត្ថបទថ្មី