
- 2021-01-30 09:05:21
- ព័ត៌មាន
សូមជ្រួតជ្រាប! គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានកែលម្អ ចំនួន ៧ ចំណុច
- 2021-01-30 09:05:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជ្រួតជ្រាប! គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានកែលម្អ ចំនួន ៧ ចំណុច
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រី បានធ្វើការកែលម្អលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ចំនួន ៧ ចំណុច ។ ការបន្ថែមនូវលក្ខណៈសម្បត្តិនេះនឹងធ្វើឱ្យប្រទេសជាតិ ប្រជាពលរដ្ឋ កាន់តែមានភាពសុខសាន្ត សន្តិភាពបរិបូរ មានការរីកចម្រើន ការអភិវឌ្ឍជានិរន្ត៍រៀងទៅ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទៅដឹងពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដូចខាងក្រោមនេះ៖
១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព។
៦. មានអនាម័យ មាន់សោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព ៕