• 2021-01-30 09:51:53
  • ព័ត៌មាន

សេដ្ឋីប្រាក់លានដុល្លារ ឧកញ៉ា ស្រី ចាន់ថន នៅតែជិះឡានស៊េរីចាស់ អាយុស្មើនឹងលោក

  • 2021-01-30 09:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋីប្រាក់លានដុល្លារ ជិះរថយន្តTOYOTA Camarillo ស៊េរីឆ្នាំ ១៩៨៣ ស្ដាប់ទៅហាក់ស្ទើរមិនគួរឱ្យជឿ ព្រោះសម័យលុយឡាន អ្នកមានៗប្រជែងគ្នា សម្ងែងទ្រព្យឡានទំនើប មាសពេជ្រ វីឡាទាំងជុងៗ រឿងអីមានងារជាឧកញ៉ាទៅហើយនោះ នៅជិះរថយន្តអាយុកាល ៣០ ឆ្នាំជាងនោះ? តែការពិតមិនអាចប្រកែកបាន ព្រោះលោកឧកញ៉ា ស្រី ចាន់ថន នៅតែប្រើរថយន្តសំណព្វចិត្តមានអាយុដំណាលខ្លួន មកដល់សព្វថ្ងៃនេះ ។

អ្នកជំនួញផ្នែកអចលនទ្រព្យរូបនេះបានសរសេរសំណេរមួយ ប៉ុន្តែមានន័យយ៉ាងជ្រៅថា៖ «គ្មានRollersជិះមានតែឡាន សំណព្វចិត្ត TOYOTA Camarillo សេរី ឆ្នាំ ១៩៨៣ ហើយឡាននេះគិតទៅស្មើនិងអាយុខ្ញុំកើត» ។

លោកឧកញ៉ាស្រី ចាន់ថន រៀបរាប់បែបនេះ ក្នុងពេលលោកប្រើយានជំនិះបុរាណមួយនេះ ទៅមើលអំពីដំណើរការសាងសង់នូវគម្រោងថ្មីៗរបស់លោក នៅឯសួនកម្សាន្តស្កាយលែន 7NG នៃទឹកដី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ៕

មតិយោបល់
អត្ថបទថ្មី