- 2021-02-02 07:28:17
- សុខភាព
តោះ ធ្វើតេស្តសាកមើលថា អ្នកមានជំងឺ ថប់បារម្ភ ឬអត់?
- 2021-02-02 07:28:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ធ្វើតេស្តសាកមើលថា អ្នកមានជំងឺ ថប់បារម្ភ ឬអត់?
ចន្លោះមិនឃើញ
ជំងឺថប់បារម្ភ ជាជំងឺដែលឧស្សាហ៍ជួបប្រទះ ហើយព្យាបាលបាន តែបើទុកមិនព្រមព្យាបាលនឹងបង្កជាផលវិបាកធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។ ឥលូវយើងមកតេស្តសាកល្បង ថាតើយើងមានជំងឺចប់អារម្មណ៌ដែរឬទេ?
១. តើអ្នកកំពុងតែមានអារម្មណ៌ធុញថប់ ព្រួយបារម្ភ ឬភ័យខ្លាចចំពោះរឿងអ្វីមួយដែលមិនទាន់កើតឡើងដែរឬទេ?
២. តើអ្នកមានអាការៈញ័រទ្រូង ញ័រដៃ អួលដើមក បែកញើស អស់កម្លាំង តឹងក្បាល តឹងកញ្ចឹងក ចុករោយសាច់ដុំ ស្ងួតមាត់ ខេះតែចង់បត់ជើង និងមានអារម្មណ៌មិនស្រួលនៅក្នុងខ្លួនដែរឬទេ?
ឆ្លើយសំណួរខាងលើ ប្រសិនបើចម្លើយរបស់អ្នកមាននូវចំនុចណាមួយ សូមស្វែករកការព្យាបាលជាបន្ទាន់ នៅតាមមន្ទីពេទ្យ ដែលមានផ្តល់សេវាថែទាំផ្លូវចិត្ត។ ចំពោះការព្យាបាលជំងឺផ្លូវចិត្ត គឺត្រូវបានចែកចេញជាប្រភេទ នោះគឺ ជំងឺថប់បារម្ភបែបសង្គម ព្យាបាលដោយប្រឹក្សា, ជីវសាស្ត្រ ប្រើថ្នាំប្រឆាំងបញ្ហាថប់អារម្មណ៌, ចិត្តសាស្រ្ត ធ្វើការអប់រំផ្លូវចិត្ត។
ជំងឺថប់បារម្ភច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬ សឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចទៅជាឧស្សាហ៍ធ្វើទុក្ខក្នុងខ្លួន ទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា និងគ្រឿងញៀន ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត ៕
ប្រភព ៖ មន្តីពេទ្យកាល់ម៉ែត