• 2021-03-09 10:35:06
  • ព័ត៌មាន

ធុញ​សួរ​ច្រើន​ពេក នាយករដ្ឋមន្ត្រី​ថៃ​យក​ទឹក​អាល់កុល​ទៅ​បាញ់​កន្លែង​អ្នក​កាសែត

  • 2021-03-09 10:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បាន​ចែកចាយ​គ្នា​ពេញ​បណ្ដាញ​សង្គម ខណៈ​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រៈយុទ្ធ ច័ន្ទ្រអូឆា បាន​យក​ទឹក​ស្ព្រៃ​អាល់កុល ទៅ​បាញ់​អ្នក​កាសែត​នៅ​ម្ដុំ​ជួរ​មុខៗ។

រូបភាព៖ សារព័ត៌មាន​ប្រជាជាតិ​ថៃ

បើ​តាម​លោក ស័ក្តិ៍សិទ្ធិ៍ សៃយសម្ប័ត្តិ អ្នក​កាសែត​ថៃ​របស់​អង្គភាព​ Channel News Asia បាន​ឲ្យ​ដឹង​ថា លោក​ប្រៈយុទ្ធ បញ្ចេញ​សកម្មភាព​បែប​នេះ នៅ​ក្រោយ​ពេល​ធ្វើ​សន្និសីទ​កាសែត​ បន្ទាប់​ពី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ ខណៈ​មាន​អ្នក​កាសែត​មួយ​ចំនួន​បាន​ចុច​សួរ​ពី​សមាសភាព​រដ្ឋមន្ត្រី ដែល​នឹង​ត្រូវ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី។

នៅ​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ លេចឮ​ដំណឹង​ថា​ មាន​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ ចំ​ពេល​ដែល​លោក​ប្រៈយុទ្ធ​កាន់​បាន​ពាក់​កណ្ដាល​អាណត្តិ​ហើយ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១៩៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី