• 2021-04-06 02:43:34
  • ព័ត៌មាន

រដ្ឋាភិបាលថៃ ដឹកជញ្ជូនស្បៀងអាហារ និង​ ថ្នាំពេទ្យ ផ្តល់ទៅដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលភៀសខ្លួនមកទល់ដែន

  • 2021-04-06 02:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទម្សិលមិញ រដ្ឋាភិបាលថៃបានដឹកជញ្ជូនជំនួយដែលផ្តល់ដោយអង្គការនានាទៅដល់ជនភៀសខ្លួន ការ៉ែន ដែលភៀសខ្លួនមកទល់ដែនថៃ ក្រោយមានអំពើហឹង្សាកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការឱ្យដឹងពី Bangkok Post។

មេបញ្ជាការកងទ័ពថៃ Apichet Suesat ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅភាគខាងជើងប្រទេសបាននិយាយថាលោកបានណែនាំកងវរសេនាតូច និង កងអនុសេនាធំទី ៣៦ ឱ្យប្រគល់អំណោយដែលរួមមានទាំងស្បៀងអាហារ និង ថ្នាំពេទ្យ ទៅដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលជ្រកកោននៅលើច្រាំងទន្លេមេនវីញ ទល់មុខនឹងព្រំដែនថៃក្នុងខេត្ត Mae Hong Son។

ជនភៀសខ្លួនពី ២,០០០ ទៅ ៣,០០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ាបានឆ្លងកាត់មកព្រំដែនថៃ ដើម្បីស្វែងរកទីជំរកនៅក្នុងស្រុក Mae Sa Riang ខេត្ត Mae Hong Son ។

បើតាមការឱ្យដឹងពីយោធាថៃ ជាទូទៅជនភៀសខ្លួនទាំងនោះបានស្នាក់នៅតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែនៅពេលយប់ពួកគេនឹងឆ្លងទន្លេដើម្បីស្វែងរកទីជំរកនៅក្នុងទឹកដីថៃ នៅពេលពួកគេមានអារម្មណ៍ថាជីវិតរបស់ពួកគេត្រូវបានគំរាមកំហែងដោយក្រុមយោធាមីយ៉ាន់ម៉ា៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ ពិទូ

មតិយោបល់