
- 2021-04-08 09:29:16
- ព័ត៌មាន
ថ្ងៃសែនទទួលទេវតាឆ្នាំថ្មី គ្រួសារនីមួយៗហាមធ្វើរឿងទាំងនេះដាច់ខាត ប្រយ័ត្នជួបតែរឿងស៊យ
- 2021-04-08 09:29:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃសែនទទួលទេវតាឆ្នាំថ្មី គ្រួសារនីមួយៗហាមធ្វើរឿងទាំងនេះដាច់ខាត ប្រយ័ត្នជួបតែរឿងស៊យ
ចន្លោះមិនឃើញ
ក្នុងថ្ងៃមហាសង្ក្រាន្តមកដល់ក្នុងគ្រួសារនីមួយៗហាមដាច់ខាត មានអ្នកស្រក់ទឹកភ្នែក ឈ្លោះទាស់ទែងគ្នា មិនថាប្ដីប្រពន្ធ បងប្អូន តាយាយនោះទេ។ ជំនឿតាំងពីបុរាណមួយទៀតនោះ គឺហាមដាច់ខាតឲ្យបោកប្រាស់របស់ទ្រព្យចោលរហូតដល់បាក់បែកឡើយ មិនថាចាន ឆ្នាំង សំលៀកបំពាក់ ឬវត្ថុប្រើប្រាស់ផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោកតាអាចារ្យបុរាណខ្មែរ គង់ ណេរ រៀបរាប់មកកាន់ Sabay។
លោកតា បន្តថា ថ្ងៃមហាសង្ក្រាន្ត គឺជាថ្ងៃដ៏មានសិរីសួស្ដី សម្រាប់គ្រួសារនីមួយៗ ហើយត្រូវគ្រវាត់រឿងរ៉ាវស្មុគស្មាញចិត្តចោលឲ្យអស់។ ក្នុងនោះបើប្ដីប្រពន្ធ បងប្អូនប្រុសស្រី ធ្លាប់ឈ្លោះគ្នា ឬធ្លាប់ធ្វើខុសដាក់គ្នាពីមុនមក ត្រូវមកជានាគ្នាវិញ ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ លោកតាអាចារ្យរូបនេះ ប្រាប់ថា បើថ្ងៃសិរីសួស្ដីក្លាយជាថ្ងៃក្ដៅក្រហាយវិញ នោះគ្រួសារនឹងជួបតែរឿងរកាំរកូសមិនចេះចប់មិនចេះហើយ។
ក្នុងថ្ងៃមហាសង្ក្រាន្តមកដល់ នៅវេលាម៉ោងដែលទេវតាចុះមក គ្រួសារនីមួយៗត្រូវជួបប្រជុំគ្នា ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ទើបទទួលបាននូវសេចក្ដីសុខ សុភមង្គល។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកតា គង់ ណេរ។
មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ នឹងចូលមកដល់នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០២១ នៅវេលាម៉ោង ៤ និង ០០នាទី ។ ទេពធីតាឆ្នាំថ្មី ដែលនឹងយាងមកគ្រប់គ្រងថែរក្សាជម្ពូទ្វីបមនុស្សលោកចាប់ពេលនេះតទៅ ជាទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនៅព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អភរណៈកែវពិទូរ្យ ភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រហស្ថស្ដាំទ្រង់ម្ជុល ព្រហស្ថឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រនៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ ៕