• 2021-05-21 08:53:34
  • ព័ត៌មាន

ប្លែកមែន! ខេត្តមួយនៅប្រទេសថៃ ត្រៀមមេគោ ទុកប្រគល់ជូនអ្នកចាក់វ៉ាក់សាំង ដែលមានសំណាង

  • 2021-05-21 08:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុកមួយនៅភាគខាងជើងនៃប្រទេសថៃ បានធ្វើការប្រកាសទៅដល់ប្រជាជនខ្លួនដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចរាល់ អាចមានសំណាងឈ្នះមេគោមួយក្បាល។ ការជ្រើសរើសអ្នកមានសំណាងឈ្នះមេគោ នឹងត្រូវធ្វើឡើងដោយចៃដន្យ តាមរយៈការចាប់ឆ្នោត ក្នុងមួយសប្តាហ៍ម្តងដែលកម្មវិធីមួយនេះ នឹងប្រព្រឹត្តទៅពេញមួយឆ្នាំក្នុងគោលបំណង ដើម្បីជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងតំបន់។

ចាប់ពីខែក្រោយនេះអ្នកចាក់វ៉ាក់សាំងរួចរាល់ ដែលមានសំណាងម្នាក់ នៅស្រុកមែចែម ខេត្តឈៀងម៉ៃ នឹងត្រូវបានជ្រើសរើសដោយចៃដន្យ រៀងរាល់សប្តាហ៍ដើម្បីឈ្នះគោវ័យជំទង់មួយក្បាល មានតម្លៃប្រហែល ១មុឺនបាត (៣១៨,៧៨ ដុល្លារ) ។

លោក Boonlue Thamtharanurak អធិការស្រុកបាននិយាយថា "អ្នកភូមិចូលចិត្តគោ ព្រោះគោអាចលក់បានប្រាក់កម្រៃខ្ពស់ ខណៈចំនួនអ្នកចុះឈ្មោះចាក់វ៉ាក់សាំងមានការកើនឡើងជាលំដាប់ ពីរាប់រយនាក់ ទៅរាប់ពាន់នាក់ក្នុងរយៈពេលត្រឹម២-៣ថ្ងៃប៉ុណ្ណោះ" ។

ខេត្ត ឈៀងម៉ៃ

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់