• 2014-11-25 13:40:21
  • សុខភាព

ក្រោក​ពី​ព្រឹក​​ដើម្បី​ទិញ​សុខភាព

  • 2014-11-25 13:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នា​ខែ​​​​វិច្ឆិកា​​​នេះ​ អង្គការ​សុខ​ភាព​ពិភ​លោក​ WHO បាន​​រាយ​ការណ៍​ថា​ ជាង ៨០% នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប ឬ​មធ្យម។ ទោះ​ជា​​យ៉ាង​​ណា​​គេ​ហទំព័រ​ mayoclinic​ ​បាន​ផ្ដល់​គំនិត​ឲ្យ​ប្រិយមិត្ត​ព្យា​យាម​ហាត់​ប្រាណ​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។ ​   ការ​​ហាត់​ប្រាណ​​ផ្ដល់​អត្ថប្រយោជន៍​​៧​ចំណុច​សំខាន់​ៗ​ដូច​ជា​ ១.​មិន​ឲ្យ​ឡើង​ទម្ងន់​ខុស​ប្រក្រតី ២.​សុខភាព​រឹង​មាំ​​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ៣.​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ ៤.​បង្កើន​កម្លាំង​ ៥.​គេង​លក់​ស្រួល​ ៦.​​ធ្វើ​ឲ្យ​សុខភាព​​ផ្លូវ​ភេទ​ប្រសើរ​ឡើង និង​ ​៧.​អាច​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ។ ​ដូច្នេះ​ប្រិយមិត្ត​សូម​កុំ​ភ្លេច​ហាត់​ដូច​រូប​ខាង​ក្រោម។​ រូប​​៤​សន្លឹក​ខាង​ក្រោម​នេះ​​ជា​​ទិដ្ឋភាព​ហាត់​ប្រាណ​​ដែល​​ Sabay ផ្ដិត​បាន​ព្រឹក​នេះ​នៅ​ម្ដុំ​​វិមាន​​​ឯករាជ្យ​នា​ម៉ោង ៦:៣០​ព្រឹក៕

 

ចុច​អាន ​​ជីវិត​ថ្លៃ​មែន!​ ធ្លាក់​ពី​លើ​អគារ​ជាន់​ទី​ ១១ ហើយ​មិន​ស្លាប់  

 

 
 
 

ចុច​អាន ចប់​អនុ​បណ្ឌិត បែរ​មក​លក់​នំ​បញ្ចុក!

  អត្ថបត៖ ស្រណោះ រូបថត៖ ទូរសព្ទដៃ

មតិយោបល់