• 2021-10-30 02:01:00
  • សុខភាព

កុំចេះតែស្មាន! តោះ មកមើលថាតើគួរគេងប៉ុន្មានម៉ោងល្អ តាមអាយុរបស់អ្នក?

  • 2021-10-30 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ថ្ងៃនេះ គេងបានប៉ុន្មានម៉ោងដែរ?

មនុស្សគ្រប់វ័យគួរតែទម្លាប់គេងឱ្យបានត្រឹមត្រូវ និងតាមពេលវេលា ដើម្បីទទួលបាននូវសុខភាពល្អ ក៏ដូចជា ដើម្បីទទួលបានសុខភាពមួយរឹងមាំ ពោលគឺមិនមែនផ្តោតតែលើការគ្រប់គ្រងលើរបបអាហារ ការធ្វើលំហាត់ប្រាណតែមួយមុខនោះទេ ប៉ុន្តែ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់លើរបៀបរស់នៅ និងការគេងក៏ចាំបាច់ផងដែរ។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូប គួរកំណត់ការគេងឲ្យបានគ្រប់គ្រាន់ទៅតាមអាយុរបស់ខ្លួន ដូច្នេះតោះមកដឹងពីពេលវេលា និងម៉ោងនៃការគេងខាងក្រោមនេះ៖

ក. ទារក ចាប់ពីកើតបានមួយថ្ងៃរហូតដល់ ៣ខែ ត្រូវការគេងពី ១៤ ទៅ ១៧ម៉ោងក្នុងមួយថ្ងៃ។ ទារក ត្រូវការគេង ស្ទើរតែពេញមួយថ្ងៃទៅហើយ ជារួមក្នុងការគេងម្ដងៗគឺចន្លោះពី២ម៉ោងកន្លះ ទៅ ៤ម៉ោង។

ខ. ទារក ពី ៤ ទៅ ១២ខែ ត្រូវការគេងពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ។ នៅចន្លោះ១២ខែនេះ ទារកអាចចាប់ផ្ដើមគេងនៅពេលយប់ ច្រើនម៉ោងជាងពេលថ្ងៃ។

រូបភាព៖ Pinterest

គ. កូនក្មេង ១ ទៅ ២ឆ្នាំ ត្រូវការគេងពី ១១ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃ។ ជាទូទៅកុមារក្នុងវ័យនេះ ក្នុងមួយថ្ងៃគេងតែពីរដងនោះទេ គឺពេលយប់ និងសម្រាកពេកថ្ងៃត្រង់។

ឃ. កុមារវ័យ ២ ទៅ ៥ឆ្នាំ ត្រូវការគេងពី ១០ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។ នៅចន្លោះវ័យនេះ កុមារអាចនឹងចូលរៀនក្នុងថ្នាក់មត្តេយ្យហើយ ដូច្នេះពួកគេអាចត្រូវការភ្ញាក់ពីគេងលឿននៅពេលព្រឹក ហេតុនេះត្រូវការគេងនៅពេលថ្ងៃបន្ថែម។

ង. កុមារវ័យ ៦ ទៅ ១៣ឆ្នាំ ត្រូវការគេងពី ៩ ទៅ ១១ម៉ោងក្នុងមួយថ្ងៃ។ ក្មេងនៅវ័យនេះ គឺពិបាកក្នុងការឱ្យពួកគេគេង ព្រោះតែពួកគេអាចនឹងលេងច្រើនជាងចូលចិត្តគេង យ៉ាងណាមិញបើមិនឱ្យពួកគេងឱ្យបានគ្រប់គ្រាន់ទេ អាចនឹងប្ដូរអត្តចរិកខូចជាងធម្មតា រពឹសខ្លាំង និងពិបាកក្នុងការប្រដៅ។

រូបភាព៖ Pinterest

ច. ក្មេងជំទង់ចាប់ពី ១៤ ទៅ ១៧ឆ្នាំ ត្រូវការគេងពី ៨ ទៅ ១០ម៉ោងក្នុងមួយថ្ងៃ។ ចូលដល់វ័យជំទង់ ពួកគេអាចនឹងចូលចិត្ត ចូលគេងយប់ជ្រៅ និងក្រោកពីគេងយឺត។ ការគេងមិនគ្រប់គ្រាន់នឹងបណ្ដាលឱ្យមានអាការៈឆាប់មួម៉ៅ ពិបាកគ្រប់គ្រងអារម្មណ៍ និងឆាប់ឈ្លោះគ្នាជាមួយអ្នកដទៃ។ កាន់តែធ្ងន់ធ្ងរនោះ អាចប៉ះពាល់ខួរក្បាល ខ្សោយបញ្ញា សុខភាពមិនរឹងមាំ និងមិនសូវក្លាហាន។ល។

ឆ. មនុស្សពេញវ័យ ១៨ ទៅ ២៥ ត្រូវការគេងពី ៧ ទៅ ៩ម៉ោង។ យ៉ាងណាមិញ អ្នកខ្លះត្រូវការគេងពី ៦ ម៉ោង ឬ ១០ម៉ោងក្នុងមួយថ្ងៃ។ អ័រម៉ូនចាប់ផ្ដើមប្រែប្រួល ទម្លាប់នៃការគេងលឿនក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ មែនទែនទៅ យុវវ័យបច្ចុប្បន្ននេះ ចូលគេងយប់ជ្រៅខ្លាំង តែមួយចំនួនទៀតចាប់ផ្ដើមចូលចិត្តគេងច្រើនជាងមុន ខ្លះគេងលើសម៉ោងក៏មានដែរ។

ញ. មនុស្សចាប់ពីវ័យ ២៦ ទៅ ៦៥ឆ្នាំទៅ ត្រូវការគេង ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។ ចាប់ផ្ដើមគេងតិចជាងមុន ព្រោះក្នុងវ័យមួយនេះ ចាប់ផ្ដើមមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារ ចាប់ផ្ដើមស្ត្រេស ផឹកកាហ្វេច្រើន គេងមិនទៀតម៉ោង មិនសូវហាត់ប្រាណ និងញ៉ាំអាហារយប់ជ្រៅ។

ដ. អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅងាយនឹងអស់កម្លាំង ឆាប់ចូលគេងលឿន ប៉ុន្តែក៏ឆាប់ភ្ញាក់ពីព្រលឹមផងដែរ។

យ៉ាងណាមិញ ប្រសិនបើលោកអ្នកកំពុងមានទម្លាប់មិនល្អក្នុងការគេងមិនគ្រប់ គួរចាប់ផ្ដើមកែទម្លាប់ឡើងវិញបើមិនចង់ឱ្យខូចសុខភាព ប៉ះពាល់ខួរក្បាល និងស្មារតី៕

រូបភាព៖ Pinterest

ប្រភពព័ត៌មាន៖ 5minutecrafts

រូបភាព៖ 5-Minute Crafts

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់