- 2021-12-06 05:15:31
- ព័ត៌មាន
សម្រស់ថ្មរដាក់រដុប បូកនឹងទេសភាពបៃតងខ្ចីនៃភ្នំកំពង់ត្រាច បានទៅដល់ទោះទុក្ខប៉ុនភ្នំក៏រលាយ
- 2021-12-06 05:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ថ្មរដាក់រដុប បូកនឹងទេសភាពបៃតងខ្ចីនៃភ្នំកំពង់ត្រាច បានទៅដល់ទោះទុក្ខប៉ុនភ្នំក៏រលាយ
ចន្លោះមិនឃើញ
ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីមួយ ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ធ្វើដំណើរចម្ងាយប្រមាណជា ៣៨គីឡូម៉ែត្រ នៅភាគខាងកើតនៃក្រុងកំពត តាមផ្លូវជាតិលេខ៣៦ គេនឹងទៅដល់រមណីយដ្ឋានមួយកន្លែងមានឈ្មោះថា «ល្អាងកំពង់ត្រាច» ដែលស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
រមណីយដ្ឋានកំពង់ត្រាចគឺជាកន្លែងទេសចរណ៍មួយដែលមានទេសភាព និងល្អាងភ្នំជាច្រើនកន្លែងដែលមានភ្ញៀវជាតិ និងអន្តរជាតិទៅលេងកន្លងមក មានកន្លែងថតរូបស្អាតៗជាច្រើន។ ទៀតសោត បើគ្រលេកទៅមើលពីលើដែនអាកាសវិញ គឺកាន់តែទាក់ទាញខ្លាំងមួយបែបទៀត ដោយយើងអាចមើលឃើញពីសម្រស់ទាំងមូលនៃភ្នំ មានរូបរាងដុំថ្មរដាក់រដុប ប្រៀបដូចគំនូរ ស្អាតប្លែកមើលសឹងមិនស្គាល់ ឯទេសភាពវិញស្រស់ស្អាតបៃតងខ្ចី រកអ្វីថ្លែងប្រដូចមិនបាន បើបានទៅដល់ទោះទុក្ខប៉ុនភ្នំក៏រលាយអស់ដែរ។
សម្រស់ភ្នំកំពង់ត្រាច នៃខេត្តកំពត គឺជាការថែរក្សាបាននូវសម្បត្តិធម្មជាតិជាកេរមតកដែលមានតម្លៃមហាសាលសម្រាប់ពលរដ្ឋខ្មែរជំនាន់នេះ និងតរាប់ជំនាន់ទៅមុខទៀត។ ភ្នំកំពង់ត្រាច មិនត្រឹមតែមានតម្លៃផ្នែកអេកូឡូស៊ី តែមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ និងនាំចូលសម្រាប់សហគមន៍មូលដ្ឋាន។ តំបន់ភ្នំនេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ប្រកបដោយទស្សនីយភាព គួរឱ្យចាប់អារម្មណ៍មកទស្សនា មានសក្ដានុពល សុទ្ធតែបង្កប់ទៅដោយរឿងរ៉ាវគួរឱ្យស្វែងយល់ ពិសេសទេសភាពស្អាតក្រៃលែង ៕
ប្រភពរូបភាព៖ Panharoth Kim