• 2021-12-15 04:04:14
  • ព័ត៌មាន

សិស្សប្រឡងបាក់ឌុបហើយ ចង់ក្លាយជាគ្រូបង្រៀនកម្រិតឧត្តម គួររៀននៅសាកលវិទ្យាល័យណាល្អ?

  • 2021-12-15 04:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២០-២០២១ កាន់តែខិតជិតមកដល់ហើយនៅសល់តែរយ:ពេលមួយសប្តាហ៍ជាងទៀតតែប៉ុណ្ណោះ ប៉ុន្តែសិស្សានុសិស្សទាំងអស់គ្នាបន្ទាប់ពីប្រឡងបាក់ឌុបហើយនឹងមានគម្រោងបន្តការសិក្សានៅសាកលវិទ្យាល័យណាដែរ។សម្រាប់អ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តមមិនថាផ្នែកវិទ្យាសាស្រ្ត គណិត រូប គីមី ជីវ: ឬក៏គ្រូបង្រៀនភាសាខ្មែរ ភូមិវិទ្យា ឬក៏ភាសាបរទេសនិងនៅមានមុខជំនាញជាច្រើនល្អៗទៀត តើអ្នកទាំងអស់គ្នាគួរតែរៀននៅសាកលវិទ្យាល័យណាទើបល្អ?ថ្ងៃនេះSabayនឹងធ្វើការណែនាំអ្នកទាំអស់គ្នាពីសាកលវិទ្យាល័យដ៏ល្បី ឈ្មោះមួយដែលអ្នកទាំងអស់គ្នា អាចផ្ញើអនាគតបាន។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ដ៏ចំណាស់មួយនិងមានកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយមនូវក្នុងការផ្តល់ជាចំណេះដឹងសាបព្រួស ការអប់រំដល់និស្សិតជាច្រើនឆ្នាំមកហើយ។សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សទាំងអស់គ្នាអាចបន្តការសិក្សាជាច្រើនមុខជំនាញ ប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តម មិនគួរមើលរំលងសាកលវិទ្យាល័យនេះឡើយ ជាមួយនឹងតម្លៃសមរម្យចំពោះនិស្សិតនៅក្នុងមួយឆ្នាំៗមិនលើសពី ៣០០ឬ៣៥០នោះទេ តែសម្រាប់មុខជំនាញផ្សេងមានតម្លៃលើសពីនេះក៏មានដែរ។

គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៤ និងវិទ្យាស្ថានចំនួន ១ ដែលមានមុខជំនាញ៖

១. មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ

  • ជំនាញ៖ អក្សរសាស្ត្រខ្មែរ
  • ជំនាញ៖ ប្រវត្តិវិទ្យា -ជំនាញ៖ ទស្សនវិជ្ជា
  • ជំនាញ៖ ភូមិវិទ្យា
  • ជំនាញ៖ សង្គមវិទ្យា
  • ជំនាញ៖ ចិត្តវិទ្យា
  • ជំនាញ៖ទេសចរណ៍
  • ជំនាញ៖ សង្គមកិច្ចវិឡា
  • ជំនាញ៖ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
  • ជំនាញ៖ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ

២. មហាវិទ្យាល័យវិទ្យាសាស្ត

  • ជំនាញ៖ គណិតវិទ្យា
  • ជំនាញ៖ រូបវិទ្យា
  • ជំនាញ៖ គីមីវិទ្យា
  • ជំនាញ៖ ជីវវិទ្យា
  • ជំនាញ៖ ព័ត៌មានវិទ្យា

៣. មហាវិទ្យាល័យវិស្វកម្ម

  • ជំនាញ៖ បរិស្ថាន
  • ជំនាញ៖ វិស្វកម្មជីវសាស្ត្រ
  • ជំនាញ៖ វិស្វកម្មបច្ចេកវិទ្យាព័ត័មាន -ជំនាញ៖ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច

៤. មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍

  • ជំនាញ៖ អភិវឌ្ឍន៍សេដ្ឋកិច្ច
  • ជំនាញ៖ អភិវឌ្ឍន៍សហគមន៍
  • ជំនាញ៖ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ

៥. វិទ្យាស្ថានភាសាបរទេស

  • ជំនាញ៖ ភាសាអង់គ្លេស
  • ជំនាញ៖ ភាសាបារាំង
  • ជំនាញ៖ ភាសាកូរ៉
  • ជំនាញ៖ ភាសាថៃ
  • ជំនាញ៖ ភាសាចិន -ជំនាញ៖ ភាសាជប៉ុន
  • ជំនាញ៖ សិក្សាអន្តរជាតិ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី