- 2021-12-15 07:37:24
- សុខភាព
តោះ! ទៅរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍ នៅអង្គរវត្ត ខែមករានេះ (ចូលអានគោលការណ៍សុវត្ថិភាពទាំងអស់គ្នា)
- 2021-12-15 07:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទៅរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍ នៅអង្គរវត្ត ខែមករានេះ (ចូលអានគោលការណ៍សុវត្ថិភាពទាំងអស់គ្នា)
ចន្លោះមិនឃើញ
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ក៏ដូចជាអង្គការសប្បុរសធម៌ មន្ទីរពេទ្យតាមអង្គការ និងមន្ទីរពេទ្យនានា។ ស្របពេលជាមួយគ្នានេះ ការរៀបចំកម្មវិធីនេះឡើងក៏ជាការរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការទាក់ទាញភ្លៀវជាតិ និងអន្តរជាតិមកកាន់ឧទ្យានបុរាណអង្គរដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោកផងដែរ។
នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារសុខភាព និងសុវត្ថិភាពទាំងខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួន។ ដូចនេះ អ្នកចូលរួមទាំងអស់ត្រូវតែគោរពតាមគោលការណ៍ ការពារសុវត្ថិភាពដូចខាងក្រោម៖
គួរបញ្ជាក់ផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅតំបន់អង្គរខេត្តសៀមរាបគឺជាព្រឹត្តិការណ៍កីឡាសុខភាពដ៏ធំបំផុតមួយនៅកម្ពុជាត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំគាំទ្រដល់ព្រឹត្តការណ៍កីឡាទេសចរណ៍អន្តរជាតិនេះតាំងពីឆ្នាំ ២០១៤ មក៕
សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តការណ៍នេះអាចចូលទៅកាន់៖