• 2021-12-31 01:01:00
  • ព័ត៌មាន

ណាត់គ្នាឱ្យហើយទៅ! ទៅភ្លក់ម្ហូបអ្នកស្រុកឆ្ងាញ់ៗម៉ាសេរី រាំស្គរដៃឆឺតៗ នៅបន្ទាយស្រី ដឹងតែសប្បាយផ្ដាំចាស់

  • 2021-12-31 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកបន្ទាយស្រីដែលដឹកនាំផ្ទាល់ដោយលោកឃឹម ហ្វីណង់អភិបាលស្រុកវ័យក្មេង សហការណ៍ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិព្រះដាក់ បានរៀបចំនូវ ពិព័រណ៍អាហារជនបទ ដែលមានរយ:ពេលចំនួនបីថ្ងៃបីយប់ ពោលគឺចាប់ពីថ្ងៃទី៣០-៣១ និងថ្ងៃទី១ ដើម្បីអបអរសាទរថ្ងៃឆ្លងឆ្នាំសកលឆ្នាំថ្មី២០២២។

កុំឲ្យឱកាសដ៏ពិសេសនេះរំលងហួស ឲ្យសោះ ទិដ្ឋភាពនៅក្នុងភូមិស្រស់ស្អាតខ្លាំងណាស់ គ្រាន់តែស្រមៃ ជិះចូលដល់ដើមភូមិភ្លាម មានអារម្មណ៍ស្រស់ស្រាយភ្លែត ភ្ញៀវទេសចរណ៍អាចភ្លក់ម្ហូបអារហារឆ្ងាញ់ រាំរែកកម្សាន្ត ចូលរូមអបអរឆ្នាំថ្មីជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រះដាក់សប្បាយឲ្យអស់ដៃផ្តាំចាស់ តាំងពីដើមដល់ចុងភូមិ រំភើបសប្បាយ មិនចាញ់បុណ្យចូលឆ្នាំខ្មែរនោះឡើយ ។

លើសពីនេះទៅទៀតការទៅដើរលេងទេសចរណ័នៅភូមិព្រះដាក់ គឺមានន័យថាយើង បានបង្កើតឱកាសផ្តល់ជាប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិផ្ទាល់ និងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាយើងផងដែរ។

ប្រភព៖រដ្ឋបាលស្រុកបន្ទាយស្រី

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់