- 2022-01-18 03:20:00
- ព័ត៌មាន
កន្លែងដើរលេងថ្មីមួយទៀតហើយនៅសៀមរាប មានសួនផ្កាស្រស់ចម្រុះពណ៌ ភាយខ្លិនក្រអូបស្រស់ស្រាយខ្លាំងណាស់
- 2022-01-18 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងដើរលេងថ្មីមួយទៀតហើយនៅសៀមរាប មានសួនផ្កាស្រស់ចម្រុះពណ៌ ភាយខ្លិនក្រអូបស្រស់ស្រាយខ្លាំងណាស់
ចន្លោះមិនឃើញ
សួនផ្កាក្របីរៀល ជាទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយរបស់ ខេត្តសៀមរាប ។ ទីកន្លែងថ្មីនេះគឺប្រកបដោយទេសភាពខៀវខ្ចី អមជាមួយសួនផ្កា ចម្រុះពណ៌ដ៏ស្រស់បំព្រង ភាយខ្លិនក្រអូប បើបានទៅលេងម្ដងពិតជាស្រស់ស្រាយខ្លាំងណាស់។
នៅពេលដែលទេសចរធ្វើដំណើរទៅដល់ទីកន្លែងនេះ ពិតណាស់គឺមិនខកបំណងឡើយ ព្រោះថាសួនផ្កាក្របីរៀលនេះ មានទេសភាពត្រជាក់ភ្នែក ត្រជាក់កាយ ជាមួយផ្កាយ៉ាងស្រស់បំព្រង ព្រមទាំងកន្លែងដ៏សែនជាទីគយគន់សម្រាប់ថ្ងៃចុងសប្តាហ៍ ពិសេសស្រះទឹកថ្លាឆ្វង់ ធ្វើឲ្យអារម្មណ៍តានតឹងរសាត់ផាត់ឆ្ងាយ។
សួនផ្កាក្របីរៀល មានទីតាំង ភូមិព្រៃក្រូច សង្កាត់ក្របីរៀល ខេត្តសៀមរាប ទីកម្សាន្តដ៏ត្រកាលនេះ មានកន្លែងថតរូបស្អាតៗណាស់ សំខាន់មានកន្លែងក្មេងៗលេងទៀត ហើយផ្កាវិញមានច្រើនប្រភេទ ច្រើនពណ៌ទៀត ចំពោះតំលៃត្រឹមតែ ៤០០០៛/នាក់ និងឥតគិតថ្លៃចំពោះក្មេងក្រោម១២ឆ្នាំទៀត ៕