
- 2022-04-07 08:30:00
- ព័ត៌មាន
ឆ្នាំនេះសប្បាយឱ្យអស់ដៃបងប្អូន! ៥ខេត្តនេះ កំពុងញាប់ដៃញាប់ជើងត្រៀមសង្ក្រាន្តឆ្នាំថ្មី ដឹងតែសប្បាយហើយ
- 2022-04-07 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះសប្បាយឱ្យអស់ដៃបងប្អូន! ៥ខេត្តនេះ កំពុងញាប់ដៃញាប់ជើងត្រៀមសង្ក្រាន្តឆ្នាំថ្មី ដឹងតែសប្បាយហើយ
ចន្លោះមិនឃើញ
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ និងផលិតផលទេសចរណ៍ផង និងភាពរីកចម្រើនរបស់ខ្លួនផង ខេត្តចំនួន៥នេះ កំពុងញ៉ាប់ដៃញ៉ាប់ជើងត្រៀមរៀបចំពិធីសង្ក្រាន្តអបអរឆ្នាំថ្មី សប្បាយឱ្យអស់ដៃបងប្អូន។
បន្ទាប់ពីអាក់ខានមិនបានប្រារព្ធសង្រ្កាន្ត អស់រយ:ពេល២ឆ្នាំដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ នៅឆ្នាំនេះ រដ្ឋបាលខេត្តបាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ បានសម្រេច រៀបចំសង្ក្រាន្តឲ្យកាន់តែធំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស. ២៥៦៦ គ.ស. ២០២២ ខាងមុខនេះ។
តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត «សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២២» នៅខេត្តចំនួន៥នេះ រួមមាន កម្មវិធីកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី សំដែងសិល្បៈ និងរាំកម្សាន្ត ជាច្រើនផងដែរ ៕