- 2022-05-27 03:57:52
- ព័ត៌មាន
ដឹងម៉េចទៀតហើយទេ ឥឡូវលេចកូវីដប្រភេទថ្មីនៅអាមេរិក វ៉ាក់សាំងទប់អត់ជាប់ ឆ្លងលឿន និងធ្ងន់ធ្ងរជាង អូមីក្រុង និង Delta ទៅទៀត
- 2022-05-27 03:57:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងម៉េចទៀតហើយទេ ឥឡូវលេចកូវីដប្រភេទថ្មីនៅអាមេរិក វ៉ាក់សាំងទប់អត់ជាប់ ឆ្លងលឿន និងធ្ងន់ធ្ងរជាង អូមីក្រុង និង Delta ទៅទៀត
ចន្លោះមិនឃើញ
នៅពេលនេះ មេរោគឆ្លង កូវីដ១៩ ប្រភេទថ្មី កំពុងលេចឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលវាជាសមាជិកនៃគ្រួសារ omicron ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាវារីករាលដាលលឿនជាង omicron ដែលជាជំនាន់មុនរបស់វា ថែមទាំងមានលទ្ធភាពគេចចេញពីភាពស៊ាំ និងអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរថែមទៀត។
មិនទាន់មានឈ្មោះហៅផ្លូវការ ទេ ប៉ុន្តែអ្នកជំនាញអះអាងថាវាខ្លាំង ហើយចំពោះភាពខ្លាំងរបស់វានេះ ដោយសារតែវាបានរួមបញ្ចូលគ្នានូវលក្ខណៈសម្បត្តិទាំង omicron និង delta ដែលជាវីរុសលេចឡើងនៅពាក់កណ្តាលឆ្នាំមុន។
លក្ខណៈហ្សែនរបស់វីរុសប្រភេទថ្មី ដែលបានពីការបំប្លែងនៃវីរុស Delta អ្នកជំនាញសង្ស័យថា វាទាញត្រលប់ទៅអតីតកាលនៃជំងឺរាតត្បាតរាតត្បាតម្ដងទៀត នោះក៏ព្រោះភាពខ្លាំង និងធន់ជាមួយប្រព័ន្ធភាពសុំាក្នុងខ្លួនមនុស្សរបស់វា។
Wesley Long គ្រូពេទ្យរោគនៅ Houston Methodist ក្នុងរដ្ឋតិចសាស់ បានថ្លែងថា ស្ថានភាពនេះ វាហាក់ដូចជាអនុញ្ញាតឱ្យវីរុស "គេចផុតពីភាពស៊ាំដែលមានស្រាប់ពីការចាក់វ៉ាក់សាំង និងប្រព័ន្ធភាពសុំដែលសល់ពីការឆ្លងពីមុន ជាពិសេសប្រសិនបើអ្នកបានឆ្លងមេរោគនៅក្នុងរលក omicron កាលពីឆ្នាំទៅ។
តាមព័ត៌មាន ការផ្លាស់ប្តូរហ្សែនរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះ គឺជាដំណឹងអាក្រក់សម្រាប់អ្នកដែលបានរងការប៉ះពាល់ពី omicron ប្រភេទដើម ដែលពួកគិតថាទំនងជាមិនអាចឆ្លង COVID-19 ម្តងទៀតក្នុងពេលឆាប់ៗទៀតនោះទេ នោះក៏ព្រោះថា ប្រភេទថ្មីនេះ វាខ្លាំង ហើយធន់នឹងប្រព័ន្ធភាពសុំាដែលបានពីការចាក់វ៉ាក់សាំង និងក៏សូម្បីភាពសុំាដល់សល់ពីការព្យាបាលការឆ្លងពីពេលមុនផង៕