• 2022-06-01 13:43:53
  • ព័ត៌មាន

កម្ពុជា​ ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​វិច​ខ្ទប់​ក្នុង​កម្ពុជា​​ផ្ទាល់​ ​១០៤លាន​ដូស​ ​​សម្រាប់​បំពេញ​តម្រូវ​ការ​ ឆ្នាំ២០២៤-២០២៦

  • 2022-06-01 13:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ចេញ​សារ​សំឡេង​ផ្ញើ​ជូន​ជន​រួម​ជាតិ​ពាក់​ព័ន្ធ​ស្ថាន​ភាព​ជំងឺ​កូវីដ​ដ១៩ នៅ​កម្ពុជា​។

បើ​យោង​តាម​សារសំឡង​នេះ​ កម្ពុជា​បាន​សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ចំនួន​ប្រមាណ​១០៤លាន​ដូស​ (ទិន្នន័យ​ពិត​ប្រាកដ​ចំនួន​ ១០៤,៨៧,៣១៥៧ដូស) ដែល​ជា​វ៉ាក់សាំង​វិច​ខ្ទប់​ក្នុង​កម្ពុជា​ផ្ទាល់​សម្រាប់​បំពេញ​តម្រូវ​ការ​រយៈពេល​ ៣ឆ្នាំ​ទៅ​មុខ​ ឆ្នាំ​២០២៤-២០២៦។

សម្ដេច​បាន​លើក​ឡើង​ថា​៖" យើងបានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំង ដែលនឹងត្រូវវិចខ្ចប់នៅក្នុងប្រទេសយើង ចំនួន១០៤៨៧៣១៥៧ដូសបន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ "។

ទាក់ទង​នឹង​ការ​សម្រេច​ទិញ​វ៉ាក់សាំង​នេះ​ សម្ដេច​ក៏​បន្ត​លើក​ឡើង​ថា​៖" ដោយសារជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុងទុកយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំង នៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ គឺរយៈពេល៣ឆ្នាំ ដូច្នេះហើយបានរាជរដ្ឋាភិបាល បានចុះហត្ថលេខាដើម្បីបញ្ជាទិញ សម្រាប់ឱ្យរោងចក្រផលិតឱ្យយើងចំនួនលេខគត់រហូតដល់ ១០៤លានដូស ដែលសហគ្រាសផលិតឱសថកម្ពុជា សហការជាមួយនឹងក្រុមហ៊ុនផលិតស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្គត់ផ្គង់ឱ្យរាជរដ្ឋាភិបាលជិត៣៥លានដូស ក្នុង១ឆ្នាំ "។

ទាក់ទង​ការ​ចាក់​វ៉ាក់សាំង​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ឥត​គិត​ថ្លៃ​ និង​ការ​ចាក់​ដូស​ទី​៥ នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ ឆ្នាំ​២០២២តទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រយៈពេលប្រមាណ២៦ថ្ងៃមកហើយ ដែលកម្ពុជាពុំមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់