• 2022-07-06 07:23:43
  • ព័ត៌មាន

ច្បាស់ៗ! ចង់កែឈ្មោះកូនក្នុងសំបុត្រកំណើត សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ លែងពិបាក ជម្រើសមានពីរ ងាយៗ

  • 2022-07-06 07:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបង្ហើបអំពី វិធីកែឈ្មោះកូនឈ្មោះប្រុសស្រី ក្នុងសំបុត្រកំណើត សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ក្រោយបងប្អូនប្រជាពលរដ្ឋ មានចម្ងល់ទាក់ទិន ជាមួយនឹងបញ្ហាទាំងអស់នេះ។

លោកឧត្តមសេនីយ៍ទោ បានបង្ហាញអំពី ជម្រើសចំនួន២ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចដោះសា្រយបញ្ហា នេះបាន

-ជម្រើសទី១ : (ឳពុក ម្តាយ) ត្រូវប្រមូលឯកសារពាក់ព័ន្ធកូនរបស់គាត់ ទៅនាយកដ្ឋានអត្រានុកូលដ្ឋាន ទល់មុខបុរីប៉េងហួត បឹងស្នោរ ដើម្បីស្នើសុំឱ្យនាយកដ្ឋានកែតម្រូវ។

លោកបានបន្ថែមទៀតថា ប្រសិនបើនាយកដ្ឋានកែតម្រូវរួចហើយ ត្រូវយកសំបុត្រកំណើតនោះទៅជួបប៉ុស្តិ៍នគរបាលរដ្ឋបាលដែលសាម៉ីខ្លួនកំពុងរស់នៅសព្វថ្ងៃ ដើម្បីធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារថ្មីជូនគាត់ឡើងវិញ។

-ជម្រើសទី២ : (ឳពុក ម្តាយ) យកឯកសារពាក់ព័ន្ធទៅទំនាក់ទំនងជាមួយតុលាការ ដើម្បីឱ្យតុលាការចេញដីកាសម្រេច។

ក្នុងករណីបើតុលាការចេញដីកាសម្រេចកែឈ្មោះកូនៗរួចហើយត្រូវយកដីកាសម្រេចនោះ ទៅទំនាក់ទំនងមន្រ្តីអត្រានុកូលដ្ឋានស្រុក/ក្រុង(គល់បញ្ជីមិនទាន់បញ្ជូនទៅក្រសួង) ឬគាត់យកដីកាសម្រេចទៅទំនាក់ទំនងនៅនាយកដ្ឋានអត្រានុកូលដ្ឋាន ហើយប្រសិនបើខាងនាយកដ្ឋានបានកែឈ្មោះកូនៗ រួច (ឳពុក ម្តាយ) ត្រូវយកសំបុត្រកំណើតកូនៗនោះ មកជួបនគរបាលប៉ុស្ដិ៍រដ្ឋបាល ដែលគាត់កំពុងរស់នៅសព្វថ្ងៃ ដើម្បីធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារថ្មីជូនគាត់ឡើងវិញ។

ប្រភព៖ស្នងការនគរបាលខេត្តកណ្តាល

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់