• 2024-04-09 11:00:00
  • សេដ្ឋកិច្ច

សហគមន៍ “កន្ដ្រកស្នាដៃខ្មែរ” ខេត្ដ​សៀមរាប តស៊ូត្បាញ​សម្ភារៈ​ប្រើប្រាស់ ដើម្បី​ជីវភាព និង​អភិរក្ស​មុខរបរ​ដូនតា

  • 2024-04-09 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​ “កន្ដ្រក​ស្នាដៃ​ខ្មែរ” ភូមិគ្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប ខេត្ដ​សៀមរាប ដែល​មាន​សមាជិក​ជាង ១០​គ្រួសារ កំពុង​ខ្នះខ្នែង​បង្កើន​ការត្បាញ​ ដើម្បី​ផ្គត់ផ្គង់ជីវភាព​ផង និង​អភិរក្ស​មុខរបរដូន​តា​ផង។​ នៅ​គ្រា​ដែល​ដើម​ផ្អាវ ដែល​ជា​វត្ថុធាតុដើមដ៏ចាំបាត់​ក្នុង​ការ​ត្បាញ​កន្ដ្រក និង​សម្ភារៈប្រើប្រាស់​ជា​ច្រើនមុខ​ទៀត កាន់តែខ្សត់ ប្រជា​សហគមន៍​ក៏​កាន់​តែមាន​ក្ដី​បារម្ភ​​ដែរ។

ប្រធាន​សហគមន៍​ “កន្ដ្រកស្នាដៃ​ខ្មែរ” លោក យឿន ង៉ា មាន​ប្រសាសន៍​ថា ដោយ​ទឹក​ចិត្ដស្រឡាញ់ និង​ដើម្បី​រក្សា​ប្រភព​ចំណូល​មួយ​ផ្នែក​ក្នុង​គ្រួសារផង មាន​សមាជិក ៤​គ្រួសារដែលបាន​ចាប់យក​មុខរបរ​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ នៅ​តែ​តស៊ូ​ធ្វើ​វា​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​ក៏​បាន​អូសទាញ​សមាជិក​ផ្សេង​ទៀត​ឱ្យចូល​រួមដែរ។ បច្ចុប្បន្ន ពង្រីក​បាន ១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​មាន​មនុស្ស​លើស​ពី​ ២​នាក់​ មាន​លទ្ធភាព​ធ្វើ​កន្ដ្រក។

បើ​តាម​ប្រធាន​សហគមន៍​រូប​នេះ កន្ដ្រក និង​សម្ភារៈ​ដែល​ត្បាញ​បាន ត្រូវ​លក់​បោះដុំ​ក្នុង​តម្លៃ​មួយ​ថោក ដោយ​មាន​ម៉ូយ​ចាំ​លើកយក​ទៅ​លក់​បន្ដ​នៅ​តំបន់​ប្រាសាទអង្គរវត្ដ និង​តាមហាងលក់​វត្ថុអនុស្សាវរីយ៍​នានា។ ក្នុង​មួយ​គ្រួសារ អាច​រក​ចំណូល​បាន​ចន្លោះ ២០ម៉ឺន ទៅ៥០​ម៉ឺន​រៀល ក្នុង​មួយ​ខែ។

បច្ចុប្បន្ន​ អ្នកស្រុក ជា​ពិសេស​សមាជិក​សហគមន៍ “កន្ដ្រកស្នាដៃខ្មែរ” បាន​នាំ​គ្នា​ចេញ​ទៅ​រក​ដើម​ផ្អាវ​ដែល​ជា​វត្ថុធាតុ​ដើម​សម្រាប់​ត្បាញ​កន្ដ្រក និង​សម្ភារៈ​ប្រើប្រាស់​រហូត​ដល់​ខេត្ដ​កំពង់​ធំ ខណៈ​ដែល​ដើម​ផ្អាវ​ល្អៗ​លែង​មាន​ទៀត​នៅ​ក្នុង​ទឹកដី នៃ​ភូមិ​គ្រួស​ សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដ​សៀមរាប។ ប៉ុន្ដែ​អ្នក​ភូមិ​មិន​សូវ​ជា​ត្អូញត្អែ​លើ​បញ្ហា​នេះ​ឡើយ ដោយ​គ្រាន់​តែ​ចង់​ឱ្យអ្នក​ប្រើប្រាស់​បន្ដ​គាំទ្រ​ស្នាដៃ​ខ្មែរ ហើយ​ក្រុមហ៊ុន​ធំៗ​នៅ​បន្ដជួយ​គាំទ្រ​ទៀត។

សមាជិក​សហគមន៍​ម្នាក់ បាន​ប្រាប់​ Sabay ថា រូប​អ្នកស្រី និង​សមាជិក​សហគមន៍​ចន្លោះ​ពី៦ ទៅ​​ ១០​នាក់ តែងតែ​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក ចូល​ព្រៃក្នុង​ខេត្ដ​កំពង់​ធំ នៅ​តាម​តំបន់​មួយ​ចំនួនដែល​សម្បូរ​ដើម​ផ្អាវ រៀងរាល់​មួយ​ខែ​ម្ដង។ អ្នកស្រី​ថា ក្នុង​ដំណើរ​ចេញ​ទៅ​រក​ដើម​ផ្អាវ​ម្ដង ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា ៥​ម៉ឺន​រៀល ដោយ​គ្រាន់​តែ​ថ្លៃ​ជិះរ៉ឺម៉ក គឺ​អស់ ២ម៉ឺន​រៀល​ទៅ​ហើយ។

អ្នកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នកភូមិ ជា​ពិសេស​សមាជិក​សហគមន៍​ពឹងផ្អែក​ស្ទើរ​ទាំង​ស្រុង​លើ​ម៉ូយ​ធំ គឺ​ក្រុមហ៊ុន​ទឹក​ផ្លែឈើ Yeo’s ដែល​បាន​ទទួល​ទិញ​អស់ៗ​ពី​អ្នក​ភូមិ​ធ្វើ​ឱ្យ​អ្នក​ភូមិ​មាន​ចំណូល​ទៀងទាត់ ហើយ​គិត​តែ​ពី​ខំប្រឹង​ត្បាញ​ដោយ​មិន​សូវ​ខ្វល់ខ្វាយ​ពេក​ រឿង​ទីផ្សារ​លក់​ផលិតផល​ចេញ។ អ្នកស្រីសំណូមពរ​ឱ្យ​ម្ចាស់ឧបត្ថម្ភ និង​ដៃគូ​ពាក់ព័ន្ធ​បន្ដ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​សមាជិកសហគមន៍​​តាម​រយៈ​ការ​ទិញ​ផលិតផល​អ្នកភូមិ។

ទាក់ទង​នឹង​ដំណើរការ​ផលិត​របស់​សហគមន៍​នេះ ក្រុមហ៊ុន Yeo’s បង្ហាញ​ការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការក្លាយជាកម្លាំងវិជ្ជមាននៅក្នុងសហគមន៍ដែលខ្លួនប្រតិបត្តិការ។​ ទំនួលខុសត្រូវសង្គម (CSR) គឺជាបេះដូងនៃបេសកកម្មរបស់យើង ហើយយុទ្ធនាការចូលឆ្នាំខ្មែរនេះគឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះ។ តាមរយៈការប្រារព្ធពិធីវប្បធម៌ខ្មែរ និងការវិនិយោគដោយផ្ទាល់នៅក្នុងសហគមន៍សិប្បករខេត្តសៀមរាបជាមួយនឹងកន្ត្រកត្បាញពិសេសរបស់យើង យើងកំពុងបង្ហាញពីរបៀបដែល ទំនួលខុសត្រូវសង្គម អាចមានឥទ្ធិពល និងផ្ដល់ភាពរំភើបរីករាយ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ Sabay អ្នកស្រី សូ ស្រីស ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Yeo's Cambodia បានលើកឡើងថា៖ “ការឆ្លើយតបយ៉ាងក្លៀវក្លារបស់អតិថិជនរបស់យើងបង្ហាញថាពួកគេពេញចិត្តមិនត្រឹមតែផលិតផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តរបស់យើងក្នុងការថែរក្សាជំនាញប្រពៃណី និងការកែលម្អជីវភាពរស់នៅក្នុងប្រទេសកម្ពុជាផងដែរ”។

ជោគជ័យដ៏អស្ចារ្យបំផុត គឺការឆ្លើយតប ពីសាធារណជនកម្ពុជា!​ ក្រុមហ៊ុន បានប៉ាន់ស្មានតម្រូវការ ហើយបានរៀនមេរៀនដ៏មានតម្លៃអំពីការធ្វើមាត្រដ្ឋានផលិតកម្ម។ សំខាន់ក្រុមហ៊ុន បានរៀនថាប្រជាជនកម្ពុជា ដាក់តម្លៃ យ៉ាងខ្លាំងលើការគាំទ្រសហគមន៍របស់ខ្លួន។ ទន្ទឹម​គ្នា​ក្រុមហ៊ុន គ្រោងនឹងធ្វើយុទ្ធនាការម្តងទៀតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ ការទទួលស្វាគមន៍ជាវិជ្ជមាននេះ​​ បានលើកទឹកចិត្តយើងឱ្យស្វែងរកគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គម កាន់តែរឹងមាំ មិនត្រឹមតែជាក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអង្គការដែលចាប់អារម្មណ៍ផ្សេងទៀត ដើម្បីបង្កើនឥទ្ធិពលវិជ្ជមានរបស់យើង៕

ជិន សុភ័ក្ដ្រ

មតិយោបល់