• 2024-06-06 12:29:29
  • ព័ត៌មាន

ដោយ​ខ្វះ​ទាហាន អូស្ត្រាលី​ប្រកាស​យក​ជន​បរទេស​មក​ធ្វើ​​ទ័ព

  • 2024-06-06 12:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អូស្ត្រាលី​ប្រកាស​រើស​យក​ជន​បរទេស​មក​បម្រើ​ការ​ជា​កងទ័ព​របស់​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ការ​ប្រកាស​យក​បរទេស​មក​ធ្វើ​ជា​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​គឺ ដោយសារ​តែ​អូស្ត្រាលី​ខ្វះ​ខាត​ចំនួន​ទាហាន​ចំនួន ៤ ៤០០នាក់ ខណៈ​គោលដៅ​នៃ​កងទាហាន​ពេញ​សិទ្ធិ និង​ពេញ​ម៉ោង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ​គឺប៉ង​ចង់​បាន​ចំនួន ៦៣ ៦០០នាក់។ រដ្ឋាភិបាល​ចង់​បាន​ទាហាន​ពេញ​ម៉ោង​ឡើង​ដល់ ៨ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ២០៤០។

មូលហេតុ​ដែល​ខ្វះ​ទាហាន​នេះ​ ដោយសារ​តែ​អត្រា​អ្នក​អត់ការងារ​ធ្វើ​នៅ​អូស្ត្រាលី​​មាន​ការ​ធ្លាក់​ចុះ។

ជនបរទេស​ដែល​អាច​មក​ធ្វើ​ជា​ទាហាន​របស់​អូស្ត្រាលី​បាន​គឺ​មាន​តែ​ជា​ពលរដ្ឋ​មក​ពី​ប្រទេស​សម្ព័ន្ធ​មិត្ត​ចារកម្ម​ភ្នែក​ប្រាំ (Five Eyes) ដែល​រួម​មាន​ អូស្ត្រាលី កាណាដា នូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ។

ពលរដ្ឋ​នូវែលហ្សេឡង់ ដែល​កំពុង​តែ​រស់នៅ​អូស្ត្រាលី​យ៉ាង​តិច ១ឆ្នាំ អាច​ចូល​ធ្វើ​ទាហាន​ចាប់​ពី​ខែ​កក្កដា​នេះ​តទៅ។ ចំណែក​ឯ​ពលរដ្ឋ​កាណាដា និង​អាមេរិក ដែល​​កាន់​ប័ណ្ណ​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​អូស្ត្រាលី​អាច​ចាប់​ផ្ដើម​បាន​នៅ​ខែ​មករា ឆ្នាំ​ក្រោយ។

យ៉ាងណាមិញ ប្រទេស​មួយ​ចំនួន​នៃ​ដៃ​គូ​សម្ព័ន្ធ​មិត្ត​ភ្នែក​៥ ដូច​ជា​ អូស្ត្រាលី និង​នូវែលហ្សេឡង់​ ក៏​ខ្វះ​កងទ័ព​របស់​ខ្លួន​ផង​ដែរ៕

ប្រភព៖ http://abcnews.go.com/ អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី