- 2024-10-28 03:34:20
- ព័ត៌មាន
កាសែតប្រចាំថ្ងៃចំណាស់ជាងគេក្នុងពិភពលោក ដែលនៅតែបោះពុម្ពដល់សព្វថ្ងៃ
- 2024-10-28 03:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសែតប្រចាំថ្ងៃចំណាស់ជាងគេក្នុងពិភពលោក ដែលនៅតែបោះពុម្ពដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
បើតាមកំណត់ត្រាពិភពលោក Guinness កាសែត Wiener Zeitung ជាកាសែតមានអាយុចំណាស់ជាងគេ ហើយនៅតែប្រកបអាជីវកម្មដល់បច្ចុប្បន្ន។ កាសែតនេះមានមូលដ្ឋាននៅទីក្រុងវ្យែន ប្រទេសអូទ្រីស ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៧០៣។
កាសែតនេះបានក្លាយជា កាសែតផ្លូវការរបស់រដ្ឋាភិបាលអូទ្រីស តាំងពីឆ្នាំ១៨១០ រហូតដល់សម័យសាធារណរដ្ឋអូទ្រីសក្នុងពេលបច្ចុប្បន្ន។
កាលពីដើមឡើយ Wiener Zeitung រាយការណ៍ពីព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍អន្តរជាតិ និងតំបន់ ព្រមទាំងផ្សព្វផ្សាយពីអាពាហ៍ពិពាហ៍ និងការប្រសូតបុត្រ របស់ខ្សែរាជវង្ស និងពួកឥស្សរជនជាដើម។ ក្រោយមកកាសែតនេះត្រូវបានប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពីប្រកាស ឬ សេចក្ដីថ្លែងការណ៍នានារបស់រដ្ឋាភិបាល។
តាមពិតទៅ កាសែតមានតាំងពីយូរយារណាស់មកហើយ គ្រាន់តែខ្លះមិនមានជីវិតដល់សព្វថ្ងៃ ហើយខ្លះទៀតមិនចំជាទម្រង់សារព័ត៌មាន៕