• 2024-11-11 04:56:55
  • ព័ត៌មាន

មាន​តែ​មួយ​ប្រទេស​ទេ​ ដែល​មាន​កាំភ្លើង​ទម្រង់​ដូច​ AK-47 លើ​ទង់ជាតិ​របស់​ខ្លួន

  • 2024-11-11 04:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទង់ជាតិ​នៃ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភព​លោក​ មាន​ការ​បញ្ចូល​អាវុធ​ផ្សេងៗ​ដែល​មាន​ន័យ​ផ្សេងៗ​គ្នា​ពី​មួយ​ទៅ​មួយ តែ​អាវុធ​សម័យ​ទំនើប​ដូច​ជា​ AK-47 ជាដើម​មាន​ក្នុង​សញ្ញា​ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ដែរ​ តែ​បើ​សម្រាប់​ទង់ជាតិ​វិញ​ មាន​តែ​ប្រទេស​ម៉ូហ្សាំប៊ិក​ (Mozamique) ទេ​ដែល​មាន​កាំភ្លើង​ទម្រង់​ដូច​ប្រភេទ​ AK-47 ក្នុង​ទង់ជាតិ​របស់​គេ។

AK-47 នេះ​តំណាង​ឲ្យ​សង្គ្រាម​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ព័រទុយហ្គាល់​ ដែល​ក្រោយ​មក​ជនជាតិ​ម៉ូហ្សាំប៊ិក​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៧៥​។ ក្នុង​សង្គ្រាម​ទាមទារ​ឯករាជ្យ​នេះ​ដែរ​ កាំភ្លើង​ដែល​ផលិត​ដោយ​ជនជាតិ​រុស្ស៊ី​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រយុទ្ធ​។

ក្នុង​ទង់ជាតិ​របស់​ម៉ូហ្សាំប៊ិក កាំភ្លើង​ប្រភេទ​នេះ ត្រូវ​បាន​គេ​ដាក់​ខ្វែង​ជាមួយ​ចប​កាប់​នៅ​ពី​មុខ​សៀវភៅ​កំពុង​ចំហ​ ដោយ​មាន​ផ្កាយ​ពណ៌​លឿង​ ជាមួយ​នឹង​ផ្ទាំង​ក្រហម​នៅ​ពី​ក្រោយ។

ចប​កាប់​ តំណាង​ឲ្យ​កសិកម្ម ឯ​សៀវភៅ​កំពុង​ចំហ​តំណាង​ឲ្យ​វិស័យ​អប់រំ​ ហើយ​ផ្ទាំង​ក្រហម​ជាមួយ​នឹង​ផ្កាយ​ពណ៌​លឿង​តំណាង​ឲ្យ​សាមគ្គី​អន្តរជាតិ។

សូម​បញ្ជាក់​ថា​ ទង់ជាតិ​ម៉ូហ្សាំប៊ិក​នេះ ដាក់​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​១៩៨៣ ហើយ​ក៏​មាន​ការ​ស្នើ​ឲ្យ​ដក​រូប​កាំភ្លើង​ទម្រង់​ដូច​ AK-47 ចេញ​ផង​ដែរ​ក្នុង​ឆ្នាំ​២០០៥ ដោយសារ​តែ​កាំភ្លើង​ប្រភេទ​នេះ​ក៏​បាន​សម្លាប់​ប្រជាជន​ជា​ច្រើន​នៅ​សម័យ​សង្គ្រាម​ស៊ីវិល​។ ទោះ​ជា​យ៉ាង​ណា​​ សំណើ​ត្រូវ​បាន​បដិសេធ៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី