
- 2014-10-04 19:27:38
- សុខភាព
ការស្រាវជ្រាវថ្មីរកឃើញថា ដើរច្រើនអាចកាត់បន្ថយជំងឺសន្លាក់
- 2014-10-04 19:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវថ្មីរកឃើញថា ដើរច្រើនអាចកាត់បន្ថយជំងឺសន្លាក់
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បានអះអាងថាមនុស្សដែលឈឺសន្លាក់ ប្រសិនបើដើរបាន ៦០០០ជំហាន ឬប្រហែល ៥គីឡូម៉ែត្រក្នុងមួយថ្ងៃ នឹងអាចជួយកាត់បន្ថយបញ្ហានោះ។
ការសិក្សាទៅលើមនុស្សជិត ១៨០០នាក់ ដែលមានបញ្ហាសន្លាក់ ឬឈានទៅរកបញ្ហាសន្លាក់ បានរកឃើញថាការដើរច្រើនពិតជាមានប្រសិទ្ធិភាពមែន។ អ្នកចូលរួមក្នុងការស្រាវជ្រាវនេះមានអាយុចន្លោះពី៥០ ទៅ ៧៩ឆ្នាំ ដែលគេកត់ទុកចំនួនជំហានរយៈពេលមួយសប្ដាហ៍។ ពីរឆ្នាំក្រោយមក គេបានធ្វើការត្រួតពិនិត្យម្ដងទៀតទៅមនុស្សទាំងនោះ សម្គាល់ឃើញថាអ្នកដើរបានតិចជាង ៦០០០ ជំហាននៅតែមានបញ្ហាសន្លាក់ ខណៈអ្នកអាចដើរបានលើសពីនេះមានប្រយោជន៍ចំពោះការកាត់បន្ថយជំងឺ។ នេះបើតាមការស្រាវជ្រាវដែលចេញផ្សាយនៅលើព្រឹត្តិបត្រព័ត៌មាន Arthritis Care & Research។
ចំពោះយុវវ័យវិញក៏ដូចគ្នាដែរ ប្រសិនបើដើរកាន់តែច្រើន ខ្លួនប្រាណនឹងកាន់តែសកម្ម ហើយកាត់បន្ថយជំងឺសន្លាក់ក្នុងពេលអនាគត។ ពេលខ្លះ អ្នកអាចមានបញ្ហាឈឺសន្លាក់ជង្គង់នៅពេលចាប់ផ្ដើមដើរច្រើនលើកដំបូង ប៉ុន្តែបើធ្វើជាប្រចាំ បញ្ហានេះនឹងបាត់បង់ទៅវិញមិនខាន៕
-អានអត្ថបទ៖ "ដំណឹងអាក្រក់ សម្រាប់អ្នកញៀនកាហ្វេប្រចាំថ្ងៃ"
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ dailymail