- 2015-10-27 22:31:48
- សុខភាព
ហេតុផលមួយចំនួនដែលធ្វើឲ្យសរសៃសក់ខូច
- 2015-10-27 22:31:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមួយចំនួនដែលធ្វើឲ្យសរសៃសក់ខូច
ចន្លោះមិនឃើញ
ការលេងម៉ូដសក់ដោយការអ៊ុតសក់ កៀបសក់ មូលសក់រួញ និងលាបពណ៌សក់ កំពុងពេញនិយមសម្រាប់មិត្តយុវវ័យ។ ទន្ទឹមនឹងការបង្កើនសោភ័ណភាពសម្រស់ខាងក្រៅ កត្តានេះក៏ជះឥទ្ធិពលមិនល្អដល់សរសៃសក់របស់យើងផងដែរ ពោលគឺធ្វើឲ្យសរសៃសក់ខូច និងមិនអាចធ្វើការលូតលាស់ដូចប្រក្រតីបាន សក់ប្រែទៅជាសំពោង ស្ងួត បែកចុង ជ្រុះសក់បន្តិចម្តងៗ។
ទំព័រសុខភាព និងសម្រស់របស់ Sabay ថ្ងៃនេះនឹងបង្ហាញពីមូលហេតុមួយចំនួនដែលធ្វើឲ្យសក់ខូច រួមទាំងវិធីជួយឲ្យសរសៃសក់មានសុខភាពល្អ៖
មូលហេតុដែលនាំឲ្យសរសៃសក់ខូច៖
អ៊ុតសក់ញឹកញាប់
ផ្លុំកៀបញឹកញាប់
ការលាបពណ៌សក់
ប្រើសាប៊ូកក់សក់ខុសនឹងប្រភេទសរសៃសក់
កត្តាបរិស្ថាន ដូចជា ផ្សែងពុល ធូលី រួមនិងអាកាសធាតុក្តៅ
ការទទួលទានអាហារមិនបានគ្រប់គ្រាន់
វិធីធ្វើឲ្យសក់លូតលាស់បានល្អ៖
ដើមី្បជៀសវាងការទទួលផលជាអវិជ្ជមានតាមរយៈសកម្មភាព និងកត្តាខាងលើ យើងត្រូវអនុវត្តតាមវិធីខាងក្រោម៖
មិនត្រូវអ៊ុតសក់ ឬក៏លាបពណ៌សក់ញឹកញាប់ពេកទេ ត្រូវមានគម្លាតពីគ្នាយ៉ាងតិច៣ខែ
ត្រូវជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់ឲ្យត្រូវសរសៃសក់ ពិសេសប្រភេទដែលអាចជួយព្យាបាលសរសៃសក់ដែលខូចបាន
ត្រូវទទួលទានអាហារ ទឹក និងគេងឲ្យបានគ្រប់គ្រាន់
សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove Intensive Repair គឺស័ក្តិសមបំផុតសម្រាប់ជួយអ្នកដែលមានបញ្ហាសក់ខូច ព្រោះវាផ្សំឡើងពីសារធាតុខេរ៉ាធីអ៊ែកធីវ ដែលមានប្រសិទ្ធភាពព្យាបាលសក់ខូច ទ្វេដង និងថែបំប៉នសរសៃសក់ពីខាងក្រៅដល់ស្រទាប់ខាងក្នុង ធ្វើឲ្យសក់ទន់រលោង និងមានសុខភាពល្អឡើងវិញ។ តើអ្នកបានសាកល្បងប្រើសាប៊ូ កក់សក់ ដូហ្វ ហើយឬនៅ? នៅថ្ងៃទី២៩ និង៣០ ខែតុលា ខាងមុខនេះ ដូហ្វនឹងមានកម្មវិធីពិសេសនៅផ្សារទំនើបអ៊ីអន ចង់ដឹងថានឹងមានអ្វីប្លែកនិងពិសេសសម្រាប់មិត្តយុវវ័យកុំភ្លេចទៅចូលរួមទាំងអស់គ្នា!