- 2015-10-29 15:34:12
- សុខភាព
ដឹងអត់ ហេតុអ្វីបានសាប៊ូកក់ Dove Intensive Repair សក្ដិសមសម្រាប់សក់ខូច?
- 2015-10-29 15:34:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ហេតុអ្វីបានសាប៊ូកក់ Dove Intensive Repair សក្ដិសមសម្រាប់សក់ខូច?
ចន្លោះមិនឃើញ
សក់ជាចំណែកមួយជួយលើកសម្រស់ ប្រសិនបើសក់យើងខូច មិនស្អាត ច្បាស់ជាមានកង្វល់ជាក់ជាមិនខាន។ កាលពីអត្ថបទលើកមុន យើងបាននិយាយអំពីមូលហេតុមួយចំនួនដែលបណ្ដាលឲ្យសរសៃសក់ខូច ដើម្បីឲ្យមិត្តយុវវ័យដែលមានបញ្ហាសក់ខូចអស់កង្វល់ និង បានដឹងច្បាស់អំពីអត្ថប្រយោជន៍របស់សាប៊ូសក់ Dove Intensive Repair នៅថ្ងៃនេះ Sabay មានកិច្ចសម្ភាសខ្លីមួយជាមួយនឹង លោកស្រី សំ សុជាតា ប្រធានផ្នែកទីផ្សារ របស់ផលិតផលដូហ្វ នៅក្រុមហ៊ុនយូនីលីវើ ។
ចង់ដឹងថាហេតុអ្វីបានជាសាប៊ូកក់ដូហ្វសក្ដិសមសម្រាប់សក់ខូច តោះតាមដានបទសម្ភាសន៍ ជាមួយលោកស្រី សុជាតា ទាំងអស់គ្នា!
អត្ថបទពាក់ព័ន្ធ សូមចុចអានត្រង់នេះ សមចុចអាន៖ ហេតុផលមួយចំនួនដែលធ្វើឲ្យសរសៃសក់ខូច
សំណួរៈ ជាដំបូង តើលោកស្រីអាចជម្រាបជូនបានទេ តើសាប៊ូកក់សក់ Dove Intensive Repair ផ្សំឡើងពីអ្វីខ្លះ?
ចម្លើយៈ សាប៊ូកក់សក់និងក្រែមបន្ទន់សក់ Dove Intensive Repair ផ្សំឡើងពីសារធាតុខេរ៉ាធីនអ៊ែកធីវ ជាមួយបច្ចេកវិទ្យាថ្មីរបស់ដូហ្វ ដែលអាចជ្រាបចូល ជ្រៅដល់សសៃសក់ ជួយថែបំសសៃសក់ពីស្រទាប់ខាងក្រៅ ដល់ខាងក្នុង។
សំណួរៈ តើសារធាតុខេរ៉ាធីនអ៊ែកធីវ មានអត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះសក់?
ចម្លើយៈ សារធាតុខេរ៉ាធីនអ៊ែកធីវ មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ព្យាបាលសក់ខូច ដែលជ្រាបចូលដល់ស្រទាប់ខាងក្នុងនៃសរសៃសក់ និងថែបំប៉នសរសៃសក់ពីខាងក្រៅដល់ស្រទាប់ខាងក្នុង ធ្វើឲ្យសក់មានសុខភាពល្អឡើងវិញ ។ ហេតុដូច្នេះហើយបានជាសាប៊ូកក់ និងក្រែមបន្ទន់សក់ Dove Intensive Repair មានប្រសិទ្ធភាពបំផុតក្នុងការពារសក់ខូច។
សំណួរៈ ក្រៅពីអាចជួយព្យាបាលសរសៃសក់ខូច តើសាប៊ូកក់សក់និងក្រែម បន្ទន់សក់ Dove Intensive Repair អាចជួយអ្វីខ្លះទៀតដល់សរសៃសក់?
ចម្លើយៈ ពិតណាស់ថា សាប៊ូកក់សក់ Dove Intensive Repair គឺផលិតឡើងដើម្បីព្យាបាល និងថែបំប៉នសក់ខូចបណ្តាលមកពីកត្តាផ្សេងៗកើតឡើង ប្រចាំថ្ងៃដែលប៉ះពាល់ដល់សរសៃសក់ ប៉ុន្តែក្រៅអំពីព្យាបាលសក់ខូចវាក៏អាចធ្វើឲ្យសរសៃសក់រឹងមាំ ទន់រលោង និងមានក្លិនក្រអូបផងដែរ។
សំណួរៈ តាមរយៈការបកស្រាយខាងលើឃើញថា សាប៊ូកក់សក់ និង ក្រែមបន្ទន់សក់ Dove Intensive Repair មានអត្ថប្រយោជន៍ច្រើនយ៉ាងជាពិសេសគឺសម្រាប់អ្នកដែលមានសក់ខូច។ ដើម្បីបងប្អូនស្រីបានស្គាល់សាប៊ូកក់សក់ និង ក្រែមបន្ទន់សក់ដូហ្វកាន់តែច្បាស់ ជាចុងក្រោយនេះតើលោកស្រីអាចរៀបរាប់ពីរបៀបប្រើ និង ប្រភេទនៃផលិតផល ដូហ្វ ដល់ប្រិយមិត្តបានទេ?
ចម្លើយៈ ក្រៅពី Dove Intensive Repair សាប៊ូកក់សក់ និង ក្រែមបន្ទន់សក់ Dove ក៏មានច្រើនជម្រើសសំរាប់គ្រប់ប្រភេទសក់ ដូចជា Dove Hair Fall Recuse សម្រាប់ការពារបញ្ហាសក់ជ្រុះ Dove Silky Straight ធ្វើឲ្យសក់ ទន់ភ្លឺរលោង និង Dove Nourishing Oil Care សម្រាប់បញ្ឈប់បញ្ហាសក់ស្ងួតនិងសំពោង ហើយអតិថិជនអាចរកជាវផលិតផល Dove បាននៅគ្រប់ទីផ្សារទូទៅ រួមទាំងផ្សារទំនើប និង មីនីម៉ាតទូទាំងប្រទេស។ ចំពោះវិធីប្រើវិញ គឺងាយស្រួលបំផុត សាប៊ូត្រូវកក់និងម៉ាស្សាថ្នមៗលើសក់ដែលសើម រូចលាងសំអាតចេញ។ សូមកក់២ដង ក្នុងពេលតែមួយ។ រីឯក្រែម បន្ទន់សក់ ត្រូវលាបលើសក់សើមដែលកក់រួចពីពាក់កណ្តាលដល់ចុងសក់ រួចលាងសំអាតចេញអោយស្អាត។ ជៀសវាងការលាបលើស្បែកក្បាលប្រើរាល់ ពេលកក់សក់រួច។
នៅថ្ងៃនេះ កម្មវិធីពិសេសរបស់ដូហ្វ បានមកដល់ហើយ មិត្តៗយុវតីកុំភ្លេចទៅចូលរួម ដើម្បីទទួលបានអ្វីដែលពិសេសៗផ្តល់ជូនពីដូហ្វ និង អ្នកជំនាញខាងសរសៃសក់ ។
ជូបគ្នានៅផ្សារអ៊ីអន នៅថ្ងៃទី២៩ និង៣០ ខែ តុលានេះ ចាប់ពីម៉ោង ១០ ព្រឹកណា!
អត្ថបទ៖ ពាណិជ្ជកម្ម