- 2015-11-13 21:22:33
- សុខភាព
ស្រីៗអស់កង្វល់រឿងបញ្ហាស្បែកដោយសារតែវ៉ាសឺលីន
- 2015-11-13 21:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗអស់កង្វល់រឿងបញ្ហាស្បែកដោយសារតែវ៉ាសឺលីន
ចន្លោះមិនឃើញ
ដើម្បីបានស្បែកស្អាត ទប់ទល់ពីការយាយីដោយអាកាសធាតុ និងសារធាតុកខ្វក់ក្នុងបរិយាយាស មានមិត្តយុវវ័យជាច្រើនចង់ដឹងពីវិធីសាស្រ្តថែរក្សាស្បែកឲ្យស្រស់ថ្លាគ្រប់ពេល។ ថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាតាមរយៈអ្នកប្រឹក្សាសម្រស់របស់វ៉ាសឺលីន អំពីរបៀបនៃការថែទាំស្បែក រួមទាំងអត្ថប្រយោជន៍របស់ Vaseline Healthy White Instant Fair ចំពោះស្បែកដៃជើងនិងដងខ្លួន។
កញ្ញា មួន នីណា អ្នកប្រឹក្សាសម្រស់របស់ផលិតផលផននិងវ៉ាសឺលីន បានឲ្យដឹងថា កត្តាអាកាសធាតុ ធូលី ផ្សែង សារធាតុពុលពីយានយន្ត រួមទាំងសំណល់កខ្វក់ពីគ្រឿងសម្អាង បានជ្រាបចូលជ្រៅទៅក្នុងស្បែក ធ្វើឲ្យស្បែកប្រែទៅជាស្រអាប់ មិនភ្លឺថ្លា ហើយថែមបែកស្រកាទៀត។ អ្នកឯកទេសរូបនេះលើកទឹកចិត្តដល់មិត្តយុវវ័យយកចិត្តទុកដាក់ចំពោះការថែរក្សាស្បែកឲ្យបានជាប់លាប់នៅរដូវធ្លាក់ខ្យល់។
ការថែទាំស្បែក គឺអាចធ្វើតាមបែបធម្មជាតិ ឬជ្រើសរើសផលិតផលថែទាំស្បែកដែលត្រូវនឹងប្រភេទស្បែករបស់យើងជាជំនួយ។ ដើម្បីជាជំនួយដល់បងប្អូនស្រ្តីដែលមានការងាររវល់ច្រើន ហើយចង់បានស្បែកសស្អាតដូចធម្មជាតិ កញ្ញានីណា បានណែនាំឲ្យប្រើប្រាស់ឡេលាបស្បែកវ៉ាសឺលីន Vaseline Healthy White Instant Fair។
១.សារធាតុផ្សំៈ ជាមួយតំណក់តូចៗរបស់ Micro-Droplet ពី Vaseline Jelly ជួយផ្តល់សំណើមដល់ស្បែក មានម៉ាយក្រូរីផ្លេកទ័រ ធ្វើឲ្យស្បែកសស្អាតជាងមុន៤ដងភ្លាមៗ។
២.អត្ថប្រយោជន៍ៈ មានម៉ាយក្រូរីផ្លេកទ័រធ្វើឲ្យស្បែកសស្អាតជាងមុន៤ដងភ្លាមៗ ។ តំណក់តូចៗពីវ៉ាសឺលីនជេលីជួយផ្តល់សំណើមដល់ស្បែក ជួយថែបំប៉នឲ្យស្បែកមានសុខភាពល្អ និងសស្អាត។
៣. របៀបប្រើប្រាស់ៈ ប្រើ២ដងក្នុងមួយថ្ងៃ បន្ទាប់ពីងូតទឹករួច ដោយលាបទ្បេ Vaseline Healthy White Instant Fair ពេញដងខ្លួននិងដៃជើង ។ រដូវរងារឈានចូលមកដល់ហើយ សម្រាប់យុវវ័យដែលមិនចង់មានបញ្ហាស្បែកស្ងួត បែកស្រកា កុំភ្លេចសាកល្បងប្រើប្រាស់ Vaseline Healthy White Instant Fair គឺបានស្អាតស្បែកស្អាត ទន់រលោង ទាំងដៃជើងនិងដងខ្លួន ហើយថែមទាំងទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើន។
ផន និងវ៉ាសឺលីនមានកម្មវិធីផ្ដល់ជូនពិសេសនៅតាមផ្សារទំនើប និងឱសថស្ថានទំនើបៗនៅភ្នំពេញ ដូចជា ផ្សារឡាក់គី, ផ្សារអ៊ីអន, Guardian, Ucare Pharma, តូបថែរក្សាសម្រស់របស់ផនផងដែរ។ ទិញឡេលាបស្បែកវ៉ាសឺលីន400ml ឬក្រែមលាបមុខPond Flawless White 50g នឹងទទួលបានកាបូប Makeup ផន, អាវយឺត, ឆ័ត្រ, កាបូបយួរ ឬកន្សែងបង់ក។ លើសពីនេះក៏មានការទិញ១ ថែម១ ដែលការផ្ដល់ជូនពិសេសអាចខុសគ្នាតាមទីកន្លែងនិងខែនីមួយៗ គឺចាប់ពីខែតុលា ដល់ធ្នូនេះ៕