• 2015-11-26 00:00:30
  • ជំនឿ

ដឹង​អ្វី​ខ្លះ​ពី​ពិធី​សែន​សំពះ​ព្រះ​ខែ និង អក​អំបុក

  • 2015-11-26 00:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​សែន​ព្រះ​ខែ និង អក​អំបុក តាម​ទំនៀម​ទម្លាប់​ខ្មែរ រមែង​យក​ថ្ងៃ​ពេញ​បូរមី ថ្ងៃ​ទី ១៥ កើត ខែ​កត្កិក ហើយ​ជាទូទៅ​គេ​និយម​យក​នំ​ចំណី​ មាន​អំបុក​ចេក ជាដើម មក​បូជា​ព្រះ​ច័ន្ទ​។

 

 

 

ពិធី​ខាង​លើ​នេះ គេ​ធ្វើ​ឡើង​ដើម្បី​ជាទី​សក្ការ​បូជា ចំពោះ​ទន្សាយ​ ព្រះពោធិសត្វ ដែល​រូប​ព្រះ​ឆាយាល័ក្ខណ៍​ របស់​ព្រះ​អង្គ​ផ្ដិត​ជាប់​នឹង​ព្រះ​ខែ ដើម្បី​បំភ្លឺ​ សត្វលោក។

 

ពិធី​នេះ គេ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពោធិសត្វ នូវ​ផលានុផល ដែល​ជា​ចំណី​របស់​ព្រះ​អង្គ​ក្នុង​វេលា​យប់​ពេញ​បូរមី នៃ​ខែ​ កត្តិក​ ពេល​ព្រះ​ខែ​លេច​រូបរាង​ច្បាស់​លាស់។ ទន្ទឹម​នឹង​នេះ ពិធី​សែន​ព្រះ​ខែ និង អក​អំបុក ក៏​ដើម្បី​អបអរ​នូវ​ទិន្នផល​ដែល​បាន​មក​ពី​ការ​បង្កើន​ផល​របស់​ប្រជាជាតិ​កម្ពុជា​។

 

ទាក់ទិន​ទៅ​នឹង ការ​ជ្រើស​យក​ថ្ងៃ​ ១៥ កើត ខែ​កត្តិក នៅ​វេលា​ម៉ោង ១២ យប់​ដើម្បី​ធ្វើ​ពិធី​សែន​ព្រះ​ខែ និង អក​អំបុក ព្រោះ​តែ​ព្រះ​ច័ន្ទ​មាន​មណ្ឌល​មូល​ពេញ​លេញ​ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំងអស់ និង លោក​ខែ នៅ​ជិត​ភព​ផែន​ដី ដែល​មនុស្ស​សត្វ​រស់​នៅ​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ទាក់ទង​គ្នា មើល​ឃើញ​គ្នា និង​ ស្គាល់​គ្នា៕

 

មតិយោបល់