- 2015-12-24 20:55:41
- សេដ្ឋកិច្ច
នៅអ៊ីរ៉ង់ក៏មានតុបតែងអបអរបុណ្យគ្រិស្តស្មាសដែរ
- 2015-12-24 20:55:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអ៊ីរ៉ង់ក៏មានតុបតែងអបអរបុណ្យគ្រិស្តស្មាសដែរ
ចន្លោះមិនឃើញ
អ៊ីរ៉ង់ ជាប្រទេសមូស្លីមដ៏តឹងរឹងមួយ ហើយក៏ជាប្រទេសមួយដែលគេចាត់ទុកថាបានរឹតត្បិតខ្លាំងខាងជំនឿ វប្បធម៌ផងដែរ ជាពិសេសចំពោះនារីក្មេងៗដើរចេញតាមដងផ្លូវសាធារណៈជាដើម។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញអ៊ីរ៉ង់ បានបន្ធូរបន្ថយច្រើនជាងមុន ពោលគឺចាប់តាំងពីប្រទេសនៅមជ្ឈឹមបូពា៌មួយនេះ បានចុះកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែជាមួយប្រទេសមហាអំណាចធំៗ ជាថ្នូរនឹងការដកទណ្ឌកម្មមក។
ជាក់ស្ដែង គ្រិស្ដម៉ាស់ដែលជាពិធីបុណ្យសាសនាគ្រិស្ត ក៏មានប្រារព្វនៅទីក្រុងតេអេរ៉ង់ ប្រទេសនេះផងដែរ។ នៅតាមហាងទំនិញ និងទីប្រជុំជននានា មានតុបតែងដើមគ្រិស្តស្មាស ស្របពេលប្រជាជននាំគ្នាដើរទិញឥវ៉ាន់ តាមបែបប្រទេសលោកខាងលិច សម្រាប់ត្រៀមថ្ងៃបុណ្យដែលមកដល់នាថ្ងៃ២៥ ធ្នូ ស្អែកនេះផងដែរ។
អ្នកកាន់សាសនាគ្រិស្តកំពុងរស់នៅប្រទេសអ៊ីរ៉ង់មានប្រមាណ ១៥ម៉ឺននាក់ ដែលភាគច្រើនពួកគេជាជនជាតិអាមេនី ដែលរាល់ឆ្នាំតែងប្រារព្ធពិធីនេះនៅវិហារ ឬនៅផ្ទះពួកគេ។ សម្រាប់ឆ្នាំនេះ គ្រួសារមូស្លីមមួយចំនួន បានចាប់អារម្មណ៍ពិធីនេះ ដោយមានការទិញវត្ថុអនុស្សាវរីយ៍នានា និងមានការតុបតែងលំអនៅផ្ទះផងដែរ។
គួរបញ្ជាក់ផងដែរថា ចំនួនទេសចរបរទេស ធ្វើដំណើរកម្សាន្តទៅអ៊ីរ៉ង់បានកើន ១២% នៅរយៈពេល២ឆ្នាំចុងក្រោយ និងរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ឆ្នេរសមុទ្រ ស្ថាបត្យកម្មបែបឥស្លាម និងអាហារដ៏មានឱជារស ត្រូវបានគេចាត់ទុកជាទិសដៅទេសចរណ៍របស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០១៦ខាងមុខ។
ខាងក្រោមនេះ ជារូបថតរបស់ ទេសចរ និងអ្នកថតរូបបារាំង លោក Bernard Russo ដែលបានតាមផ្ដិតយកទិដ្ឋភាពជិតថ្ងៃបុណ្យគ្រិស្តស្មាសនៅអ៊ីរ៉ង់៕
ចុចអាន៖ ផ្សារលក់ឥវ៉ាន់ពេញនិយមនៅអឺរ៉ុប ក្នុងថ្ងៃបុណ្យគ្រីស្តស្មាស
ចុចអាន៖ ត្រជាក់ភ្នែកព្រឹកនេះ មើលរូបថតប្រកួតពាន Travel Photographer of the Year
ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail