- 2016-11-07 22:20:28
- ជំនឿ
ទាំងខ្មែរ និង ថៃជឿថា ប្រាសាទតាក្របីមានអ្នកថែ ផ្នែកផ្លូវក្នុង
- 2016-11-07 22:20:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងខ្មែរ និង ថៃជឿថា ប្រាសាទតាក្របីមានអ្នកថែ ផ្នែកផ្លូវក្នុង
ចន្លោះមិនឃើញ
ទាំងកងទ័ពខ្មែរ និង ថៃ សុទ្ធតែជឿលើអរូបិយ ដោយជឿថា ប្រាសាទតាក្របី មានអ្នកចាំថែរក្សាប្រាសាទមួយនេះ ហើយអ្នកបួងសួងរមែងបានសម្រេចទើបប្រជាជនថៃ និងខ្មែរទៅបួងសួងនិងខ្លះត្រូវលេខឆ្នោតក៏មាន។ នេះជាការលើកឡើងរបស់ អនុសេនីយ៍ត្រី កែន សារ៉េន មេបញ្ជាការរងកងអនុសេនាធំលេខ ១ ប្រចាំទិសប្រាសាទតាក្របី ប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" កាលពីពេលថ្មីៗនេះ។
កងទ័ពខ្មែរ-ថៃ ជឿថា ប្រាសាទតាក្របីមានអ្នកថែផ្លូវក្នុង
អនុសេនីយ៍ត្រីរូបនេះ បានរៀបរាប់ទៀតថា មានអ្នកស្នងរូបមកពីខេត្តកំពង់ធំបានធ្វើពិធីចូលរូបនៅប្រាសាទតាក្របីនេះ ហើយប្រាប់ថា អ្នកថែរក្សាជុំវិញប្រាសាទតាក្របីនេះឈ្មោះ តេជះ ដែលមានមាឌធំដំបង។ ទន្ទឹមគ្នានេះភាគីថៃក៏ធ្លាប់មកចូលរូបដែរ សុទ្ធតែជឿថា ប្រាសាទនេះ មានបារមីនៃអ្នកថែរក្សា គឺជាមនុស្សមាឌធំ ដំបង ដូចខ្មែរ ដែលបានធ្វើពិធីចូលរូបដូចគ្នា។
“សម្រាប់ខ្ញុំវិញ គឺខ្ញុំយល់សប្ដឃើញមនុស្សមាឌធំដំបង ដកកាំភ្លើងបាញ់អាការ ហើយខ្ញុំទិញឆ្នោតក៏ត្រូវលេខឆ ៥២។" នេះជាការរៀបរាប់បន្ថែមដោយអនុសេនីយ៍ត្រី កែន សារ៉េន។
ប្រាសាទតាក្របីថតពីលើទីតាទួលចុះក្រោមរំលេចសម្រេចដ៏អស្ចារ្យ នៃប្រាសាទកេរដូនតា
អនុសេនីយ៍ត្រី កែន សារ៉េន បានលើកឡើងទៀតថា កងទ័ពខ្មែរជឿលើបារមីរបស់ប្រាសាទតាក្របី ព្រោះពេលមានការប៉ះទង្គិចជាមួយថៃកន្លងមកក៏បានបួងសួងសុទ្ធតែបារមីប្រាសាទតាក្របីជួយតាមថែរក្សាទើបកងទ័ពបានសេចក្ដីសុខ និងឈ្នះអស់មាសត្រូវ។
ក្រោយពីមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ កាលពីកន្លងមក ប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំដងរែក ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានដាក់កម្លាំងការពារ ២ ទល់ ២ មានន័យថា ទាហានថៃចំនួនពីរនាក់ ទាហានខ្មែរចំនួន ២នាក់ ដោយពួកគេអង្គុយក្បែរប្រាសាទ។
ទាហានខ្មែរម្នាក់ក្នុងចំណោមពីរនាក់ការពារប្រាសាទតាក្របី បង្ហើបប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក"ដោយដកស្រង់សម្ដីទាហានថៃម្នាក់ដែលអះអាងថាជាអ្នកចេះផ្លូវក្នុងថា "ខ្ញុំឃើញមនុស្សមាឌធំខ្មៅដើរក្នុងបរិវេណច្រមុះក្របី នៃប្រាសាទតាក្របី តែគេមិនដែលធ្វើអីយើងទេ គេជាអ្នកថែរក្សាប្រាសាទនេះ"៕
សូមចុចអាន៖ បារមីលោកតា ព្រះភក្ត្រ៨ ល្បីស័ក្ដិសិទ្ធិ គ្រប់គ្នាតែងបន់ស្រន់មុនឡើងប្រាសាទតាមាន់ សូមចុចអាន៖ បារមីព្រះអង្គខ្មៅ នៅភ្នំតូចស័ក្ដិសិទ្ធិ បើមានអ្នកស្បថបំពានកាច់ភ្លាម សូមចុចអាន៖ រូបភាពកម្របានឃើញពីប្រាសាទតាមាន់ អ្នកឃើញហើយចង់ទៅលេងមិនខាន
អត្ថបទ៖ ប៊ិន ប៊ុណ្ណា