ទៅលេងប៉ៃលិន កុំភ្លេច៥កន្លែងនេះ ធានាថារីករាយបាត់ទុក្ខកង្វល់
ប៉ៃលិន ជាខេត្តមួយស្ថិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រំដែនជាប់ប្រទេសថៃ។ ពលរដ្ឋនៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើនប្រភេទដូចជា ស្វាយ ចេក សាវម៉ាវ ធូរេន តាង៉ែន ពោត និងដំឡូងជាដើម។ ក្រៅរបរនេះ ប្រជាជនក្នុងតំបន់មួយចំនួនក៏ប្រកបរបររកត្បូងផងដែរ។