- 2016-12-04 07:03:40
- ជំនឿ
អ្នកអត់លិឍចង់បានគូព្រេង បោះកាក់ផ្សងនៅភ្នំសន្ទុក ច្រើនបានសម្រេច
- 2016-12-04 07:03:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអត់លិឍចង់បានគូព្រេង បោះកាក់ផ្សងនៅភ្នំសន្ទុក ច្រើនបានសម្រេច
ចន្លោះមិនឃើញ
អ្នកអត់ទាន់មានដៃគូស្នេហា ដែលយុវវ័យនិយមហៅថា អត់លិឍ អាចទៅបន់ស្រន់តាមរយៈបោះកាក់ផ្សងនៅភ្នំសន្ទុក ច្រើនបានសម្រេចដូចសេចក្ដីប្រាថ្នា។ នេះបើតាមការប្រាប់ឲ្យពីអ្នកនាំភ្ញៀវនៅលើភ្នំសន្ទុក ដែលស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីទីរួមខេត្ត។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ រស់នៅលើភ្នំសន្ទុក ដែលតែងតែឆ្លៀតណែនាំភ្ញៀវអំពីតំបន់រមណីយដ្ឋានរបស់ខ្លួន ដើម្បីអាចរកកម្រៃបានខ្លះៗគ្រាន់ចិញ្ចឹមជីវិត បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" ថា នៅលើភ្នំសន្ទុកមានរឿងរ៉ាវប្រវត្តិសាស្ត្រផង និងកន្លែងអប្បិយជំនឿច្រើនផង តែមានមួយកន្លែងដែលទាក់ទាញផ្លូវចិត្តយុវវ័យ គឺកន្លែងបោះកាក់។
"បោះកាក់ហ្នឹង! ពួកខ្ញុំឃើញភ្ញៀវមកអីចឹង ក៏ប្រាប់ថា គួរបោះកាក់នៅទីនេះអាចផ្សេងរកគូក៏បាន រកស៊ីមានបានក៏បាន ហើយភាគច្រើនភ្ញៀវជាយុវវ័យឆ្លើយតបហើយសួរត្រឡប់វិញថា ផ្សងរកគូរបានសម្រេចមែន? ខ្ញុំឆ្លើយថា បាន ដូច្នេះហើយក៏មានភ្ញៀវជាយុវវ័យទម្លាប់មកទីនេះ ផ្សងច្រើន"។
ដើម្បីបន់ស្រន់បានសម្រេច គឺដំបូងត្រូវបួងសួង និង ត្រូវមានកាក់ទម្លាក់ចូលតាមចន្លោះថ្មវែងមួយ បើសិនជាទម្លាក់កាក់ទៅលាន់ឮសូរខ្លាំង គឺសេចក្ដីប្រាថ្នានោះ បានសម្រេចហើយ តែបើសិនជាមិនសូវឮបានសេចក្ដីថា យើងមានបុណ្យ។ នេះជាការលើកឡើងពីប្រភពដដែលប្រាប់ឲ្យដឹង៕
“ជំនឿនេះកើតមានយូរហើយ។ ខ្ញុំកើតមកគេធ្វើតែអីចឹង ហើយខ្ញុំប្រាប់តៗគ្នាទៅ ក៏នាំគ្នាធ្វើ។ ប្រហែលគេបន់បានសម្រេចច្រើនហើយ ទើបគេមកផ្សងច្រើន និយាយឲ្យចំ គឺមិនសូវរំលងទេមកបោះកាក់ផ្សងកន្លែងនេះ។"
សូមទស្សនាវីដេអូខាងក្រោម៖
ចុះយុវវ័យជឿដែរទេ? ចង់សាកទេ បើចង់សាកល្បងពេលបានទៅលេងភ្នំសន្ទុកកុំភ្លេចបោះកាក់ផ្សងណា៎!!!