- 2016-12-07 09:49:13
- ជំនឿ
អីចឹងតើ! បានជាគេដាក់ថា ផ្ទះខ្មោចស័ក្ដិសិទ្ធិ នៅខេត្តកំពង់ឆ្នាំង
- 2016-12-07 09:49:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងតើ! បានជាគេដាក់ថា ផ្ទះខ្មោចស័ក្ដិសិទ្ធិ នៅខេត្តកំពង់ឆ្នាំង
ចន្លោះមិនឃើញ
“ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ធ្វើឲ្យមនុស្សមួយចំនួនឆ្ងល់ និង លាន់មាត់តៗគ្នាថា ផ្ទះនេះមានខ្មោចនៅ ដូច្នេះហើយទើបម្ចាស់ផ្ទះទុកផ្ទះនេះទុកចោលឲ្យក្លាយទៅជាទីសក្ការសម្រាប់អ្នកផងទាំងពួង ដែលធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ រវាងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ តែងតែឈប់សំចតធ្វើពិធីបួងសួង។ ហេតុអ្វីបានជាគេដាក់ឈ្មោះថា "ផ្ទះខ្មោចស័ក្ដិសិទ្ធិ"?
អ្នកស្រី ឡុង លីម អ្នកថែរក្សា "ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ស្ថិតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់ក្រុមការងារផ្លូវទៅស្រុកថា ដើមឡើយផ្ទះនេះធ្វើអំពីឈើ ប៉ុន្ដែក្រោយមកម្ចាស់ថ្មី បានទិញដី រួចសង់ជាថ្ម ដូចអសនៈអ្នកតា កាលពីអំឡុងជិត១០ឆ្នាំមុន។ ទន្ទឹមនឹងគ្នានេះ នៅឯក្លោងទ្វារ បានសរសេរអក្សរធំៗនៅលើបដាថា ផ្ទះខ្មោចស័ក្ដិសិទ្ធ។
សូមទស្សនាវីដេអូខាងក្រោម
អ្នកស្រី ឡុង លីម ដែលអះអាងថា ខ្លួនក៏មានបារមីកាន់ដែរនោះ បានលើកឡើងទៀតថា ម្ចាស់ផ្ទះដែលបានកសាងជាអាស្រមថ្មសព្វថ្ងៃនេះ ឈ្មោះ ហាក់ ហេង។ លោក ហេង សម្រេចចិត្តទិញដីហើយសង់អាស្រមនេះ ព្រោះតែដំបូងឡើយលោកគ្រាន់តែជាដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំ ក្រោយមកចតនៅកន្លែងដីសព្វថ្ងៃ ស្រាប់តែមានអ្នកតាម្នាក់បានក្លែងខ្លួនមកប្រាប់ឲ្យបួងសួង រួចក៏បួងសួងហើយស្រាប់តែបាត់អ្នកតានោះទៅ។ មួយរយៈមកសេចក្ដីប្រាថ្នាធ្វើឲ្យលោកហេងទទួលបានផលសម្រេចក៏ត្រឡប់មកវិញទិញដីសង់ផ្ទះឲ្យទៅ ប៉ុន្ដែ ដំបូងលោកហេង ស្មានតែលោកតា គឺជាខ្មោច ទើបបានសរសេរបដានោះថា "ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ទៅ។
ដោយសារតែអបិ្បយជំនឿតៗគ្នា និងមានអ្នកបន់ស្រន់ចេះតែបានសម្រេច ទើបអ្នកធ្វើដំណើរឆ្លងកាត់ឃើញផ្ទះខ្មោចស័ក្ដិសិទ្ធិ ក៏ចុះមកបន់ស្រន់ ហើយអ្នកបន់បានសម្រេចតែងជាវព្រះភូមិ ឬ រានទេវតា មកទុកនៅមុខអាស្រម ផ្ទះខ្មោចស័ក្ដិសិទ្ធិ។
“ផ្ទះនេះ ដីនេះសព្វថ្ងៃម្ចាស់អត់ដែរនៅ ឯអ្នកធ្វើដំណើរតែងតែមកបន់ស្រន់ ម៉្លោះហើយខ្ញុំអ្នកផ្ទះក្បែរផ្ទះខ្មោចស័ក្ដិសិទ្ធិ ចេះតែមកថែរក្សា ដូចជា បោសសំអាត ដាក់ធូបទាន ជាហូរហែ ទុកឲ្យអ្នកមកបន់ស្រន់មានធូបទាន ហើយខ្ញុំហ្នឹង! ក៏ជាអ្នកកាន់បារមីមួយដែរ ខ្ញុំជឿថា មានបារមី"។ អ្នកស្រី លីម បញ្ជាក់៕