
- 2017-04-04 04:23:05
- ការអប់រំ
សម្បកកំប៉ុងភេសជ្ជៈថ្មីនេះនៅ «បុណ្យភូមិ» ស្មើការបរិច្ចាគ ៤០០ រៀល ជួយសាលាខ្វះខាត
- 2017-04-04 04:23:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្បកកំប៉ុងភេសជ្ជៈថ្មីនេះនៅ «បុណ្យភូមិ» ស្មើការបរិច្ចាគ ៤០០ រៀល ជួយសាលាខ្វះខាត
ចន្លោះមិនឃើញ
សម្បកកំប៉ុងភេសជ្ជៈប៉ូវកម្លាំង WURKZ មួយកំប៉ុងដែលទម្លាក់ក្នុងស្តង់ WURKZ ក្នុងបុណ្យភូមិ ស្មើនឹងការបរិច្ចាគ ៤០០ រៀល ដើម្បីជួយសាលាខ្វះខាតនានាតាមទីជនបទនៅកម្ពុជា។
WURKZ ជាភេសជ្ជៈប៉ូវកម្លាំងថ្មីដែលផលិតដោយក្រុមហ៊ុនខ្មែរប៊ែវើរីជីស ហើយភេសជ្ជៈថ្មីនេះមិនទាន់មានលើទីផ្សារកម្ពុជានោះទេ គឺមានលក់តែក្នុងកម្មវីធី «បុណ្យភូមិ ២០១៧» នៅវត្តទួលក្រសាំងថ្ងៃទី៧-៩ មេសា នេះ ប៉ុណ្ណោះ។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស ថ្លែងថា ក្រុមហ៊ុននឹងរៀបចំស្តង់ពីរ លក់ភេសជ្ជៈប៉ូវកម្លាំងនេះ និងស្តង់មួយទៀតដើម្បីប្រមូលសម្បកកំប៉ុង WURKZ។ ក្រុមហ៊ុននឹងរាប់សម្បកកំប៉ុងប្រមូលបាន ហើយបរិច្ចាគប្រាក់បន្ថែមដើម្បីជួយសាលាខ្វះខាតទៅតាមចំនួនសម្បកកំប៉ុងដែលប្រមូលបាន។
លោកអគ្គនាយកបន្តថា៖ "ក្រុមហ៊ុនបានរៀបចំកញ្ចប់ថវិកាជួយសាលាខ្វះខាតមួយចំនួនទៅតាមលទ្ធភាពរួចរាល់ហើយ តែក្រុមហ៊ុនក៏ចង់ឲ្យពលរដ្ឋខ្មែរយើងដែលចង់ជួយសាលាខ្វះខាតទាំងនោះ មានឱកាសរួមចំណែកជួយសាលាទាំងនោះផងដែរ ដូច្នេះបានជាយើងរៀបចំកម្មវិធីប្រមូលសម្បកកំប៉ុងនេះឡើង។
យើងរៀបចំកម្មវិធីនេះ ក៏ដើម្បីប្រមូលសម្បកកំប៉ុង WURKZ ចាស់ៗមកកែច្នៃប្រើប្រាស់ឡើងវិញ ជួយកាត់បន្ថយធនធានសម្រាប់ផលិតសម្បកកំប៉ុងនេះ ដែលនឹងជួយដល់បរិស្ថានដែរ"។
ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលផលិតភេសជ្ជៈប៉ូវកម្លាំង WURKZ ជាអ្នកឧបត្ថម្ភធំក្នុងការរៀបចំបុណ្យភូមិឆ្នាំ២០១៧ នេះ៕