- 2017-04-25 07:52:33
- ការអប់រំ
ឆព្វណ្ណរង្សីទាំង ៦ ពណ៌នៅក្រោយព្រះកេសព្រះពុទ្ធអង្គមានអត្ថន័យអ្វីខ្លះ?
- 2017-04-25 07:52:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆព្វណ្ណរង្សីទាំង ៦ ពណ៌នៅក្រោយព្រះកេសព្រះពុទ្ធអង្គមានអត្ថន័យអ្វីខ្លះ?
ចន្លោះមិនឃើញ
នៅខាងក្រោយព្រះកេសព្រះពុទ្ធព្រះអង្គ គឺមានឆព្វណ្ណរង្សីទាំង ៦ ពណ៌បញ្ចេញរស្មីយ៉ាងចិញ្ចែងចិញ្ចាច ហើយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិកជនមួយចំនួនក៏បានដឹងអំពីអត្ថន័យឆព្វណ្ណរង្សីទាំង ៦នោះ។ ចំណែកឯមួយចំនួនក៏មិនទាន់បានដឹងអំពីអត្ថន័យ ថាតំណាងឱ្យអ្វីខ្លះនោះទេ។ ខាងក្រោមនេះជាអត្ថន័យ នៃឆព្វណ្ណរង្សីទាំង ៦ ពណ៌៖
១. ពណ៌ខៀវ៖ តំណាងកាលព្រះពុទ្ធយោនយកកំណើតជា ស្ដេចស្រីពិរាស្ត្រ មានឥន្រ្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូរបស់ព្រះអង្គ។ ទ្រង់បានខ្វេះឆ្កៀលភ្នែកទាំងគូនោះ ដាក់ជាទានដល់ឥន្រ្ទព្រាហ្មណ៍។
២. ពណ៌លឿង៖ តំណាងកាលព្រះអង្គយោនយកកំណើតជាវៃបណ្ឌិត មានព្រះឥន្រ្ទនិមិត្តធ្វើជាជាងទងមកសុំសាច់ព្រះអង្គ ដើម្បីបិទបំពេញពុទ្ធដិមាករ ដែលខ្វះខាត។ វៃបណ្ឌិតបានកាត់សាច់របស់ខ្លួន ឱ្យជាងទងនោះយកទៅឆ្នៃប្រើតាមបំណង។
៣. ពណ៌ក្រហម៖ តំណាងកាលព្រះអង្គយោនយកកំណើតជាមាណពឈ្មោះបទុមកុមារ មានមាតាត្រូវពស់ចឹកជិតមរណា ហើយគ្រូពេទ្យប្រាប់ថា មានតែឈាមចេញពីបេះដូងមនុស្សមួយមុខគត់ ដែលអាចព្យាបាលជំងឺបែបនេះបាន។ បទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួន ដើម្បីបិទពិសពស់ខាំមាតា ឱ្យមានជីវិតរស់ឡើងវិញ។
៤. ពណ៌ស៖ តំណាងកាលព្រះអង្គយោនយកកំណើតជា ព្រះវេស្សន្ដរ ហើយបានឱ្យដំរីស (បច្ច័យនាគ) ជាទានដល់ព្រាហ្មណ៍។
៥. ពណ៌ហង្សបាទ៖ តំណាងកាលព្រះអង្គយោនយកកំណើតជា វិជ្ជាធរ មានយក្សមាតាយកទៅ។ វិជ្ជាធរ ក៏អារសាច់របស់ខ្លួនឱ្យយក្សស៊ី ដើម្បីលោះយកមាតាមកវិញ។
៦. ពណ៌ឥន្ទនូ (ពណ៌ផ្លេក ឬចម្រុះ)៖ តំណាងកាលព្រះអង្គយោនយកកំណើតជាសត្វទន្សាយ មានឥន្រ្ទព្រាហ្មណ៍មកសុំសាច់ជាអាហារ។ ទន្សាយពោធិសត្វ ឱ្យសាច់ជាទាន់ដល់ឥន្រ្ទព្រាហ្មណ៍ ដោយលោតចូលទៅក្នុងភ្នក់ភ្លើង៕