• 2017-07-30 04:33:46
  • សុខភាព

សុខភាព​ស្ត្រី​គួរ​ថែទាំ​បែប​ណា​ទៅ ក្រោយ​ពី​សម្រាលកូន​រួច​?

  • 2017-07-30 04:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ការ​មាន​ផ្ទៃពោះ​រយៈពេល ៩​ខែ​គឺ​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត​នោះ តែ​ក្រោយ​ពី​សម្រាលកូន​រួច ក៏​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ផង​ដែរ​។

ក្នុង​ពេលវេលា​នេះ ម្តាយ​ត្រូវ​ឆ្លងកាត់​ការប្រែប្រួល​ខាង​ផ្លូវកាយ និង​ចិត្ត​ជា​ច្រើន ខណៈ​ពេល​កំពុង​តែ​សិក្សា​អំពី​ការថែទាំ​សុខភាព​កូន​ទើប​នឹង​កើត​ផង​។ ការថែទាំ​សុខភាព​ក្រោយ​សម្រាលកូន​រួច​ត្រូវ​មាន​ការ​សម្រាក​ឲ្យ​គ្រប់គ្រាន់ មាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុង​ចំណីអាហារ ព្រមទាំង​ការ​ថែរក្សា​សុខភាព​ទ្វារមាស​ផង​ដែរ​។

​សម្រាក​គ្រប់គ្រាន់​

​ការ​សម្រាក​គឺជា​រឿង​សំខាន់​សម្រាប់​ម្តាយ​ថ្មីថ្មោង​ដើម្បី​ស្តារ​កម្លាំង​ថាមពល​ឡើងវិញ​។ ដើម្បី​ចៀស​ផុត​ពី​ការ​អស់កម្លាំង​ខ្លាំង​នោះ ម្តាយ​គួរតែ​៖

  • ​គេង​ដែរ​នៅ​ពេល​កូន​គេង​
  • ​រៀបចំ​គ្រែ​ឲ្យ​នៅ​ជិត​កូន​ជានិច្ច​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំបៅ​កូន​នៅ​ពេល​យប់​
  • ​ឲ្យ​នរណា​ម្នាក់​ទៀត​ជួយ​បំបៅ​កូន​ដោយ​ប្រើ​ដប​ទឹកដោះគោ​

ញ៉ាំ​អាហារ​ត្រឹមត្រូវ​

​ការ​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់​ក្រោយ​ពី​សម្រាលកូន​រួច​គឺជា​រឿង​សំខាន់​ដោយសារតែ ការប្រែប្រួល​ជាច្រើន​ដែល​រាងកាយ​ត្រូវ​ឆ្លងកាត់​ក្នុងពេល​មាន​ផ្ទៃពោះ និង​សម្រាល​។ ​ ការ​ឡើង​ទម្ងន់​ក្នុង​ពេល​មាន​ផ្ទៃពោះ​នឹង​ជួយ​ឲ្យ​ប្រាកដ​ថា អ្នក​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ការ​បំបៅ​ដោះ​កូន​។ ប៉ុន្តែ អ្នក​ក៏​ត្រូវតែ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែរ​ក្រោយ​ពី​សម្រាលកូន​រួច​។​

អ្នក​ជំនាញ​បាន​ណែនាំ​ថា ម្តាយ​ដែល​បំបៅ​ដោះ​កូន​គួរតែ​ញ៉ាំ​នៅ​ពេល​មាន​អារម្មណ៍​ឃ្លាន​។ អ្វី​ដែល​អ្នក​គួ​រញ៉ាំ​ឲ្យ​ច្រើន​នោះ​មាន​ដូចជា​៖

  • ​ញ៉ាំ​អាហា​រណា​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដែល​ផ្តល់​តុល្យភាព​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រាត បន្លែ និង​ផ្លែឈើ​
  • ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
  • ​ចៀសវាង​ការ​ញ៉ាំ​អាហារសម្រន់​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​ ​

ការថែទាំ​សុខភាព​ទ្វារមាស​

​ម្តាយ​ថ្មីថ្មោង​ជាច្រើន​គួរតែ​ថែទាំ​សុខភាព​ទ្វារមាស​ឲ្យ​ដូចជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ខ្លួន​ក្រោយ​ពី​សម្រាលកូន​ដែរ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​អាច​មាន​អាការៈ​ដូចជា​៖

  • ​ឈឺ​ក្នុង​ទ្វារមាស​បើសិនជា​ត្រូវ​កាត់​ប៉េ​រី​ណេ​ក្នុង​ពេល​សម្រាលកូន​
  • ​មាន​បញ្ហា​ក្នុង​ការ​នោម​ដូចជា ឈឺចាប់ ឬ​ឧស្សាហ៍​នោម​ញឹក​
  • ​ហូរ​ទឹក​រំអិល​តាម​ទ្វារមាស ដោយ​មាន​ទាំង​កំណក​ឈាម​តូចៗ​ផង​
  • ​កន្ត្រាក់ៗ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​ក្រោយ​សម្រាលកូន​រួច​ ​ ចូរ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ប្រហែល ៦​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច​ដើម្បី​ពិគ្រោះ​អំពី​រោគសញ្ញា និង​ទទួល​បាន​ការ​ព្យាបាល​ដែល​ត្រឹមត្រូវ​។ អ្នក​ក៏​គួរតែ​តម​ការ​រួមភេទ​យ៉ាងហោចណាស់ ៤ ទៅ​៦​សប្តាហ៍​ដែរ ដើម្បី​ផ្តល់​ពេលវេលា​ដល់​ទ្វារមាស​ជាសះស្បើយ​សិន​៕

ផ្ដល់សិទ្ធិ​ដោយ៖ Health

មតិយោបល់