• 2018-01-29 02:46:55
  • ជំនឿ

តិចច្រឡំយកផ្លែឈើ និងម្ហូបពីរមុខនេះសែនឲ្យដូនតាពេលចូលឆ្នាំចិន ចប់បណ្ដោយ

  • 2018-01-29 02:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្បួន​តម្រា​ចិន​តាំង​ពីរបុរាណ​ព្រេងព្រឹទ្ធ​ការ​សែនព្រេន​ឲ្យ​ដូនតា ក្នុង​ពិធី​ចូលឆ្នាំ​ចិន​ផ្លែឈើ និង​មុខម្ហូប​មួយ​ចំនួន​ហាម​សែន​ដាច់​ខាត ព្រោះ​អាច​នាំ​ស៊យ ឧបទ្រព​ចង្រៃ​ដល់​គ្រួសារ។

បើ​តាម​គ្រូ​ហោរាសាស្ត្រ ឡុង បូរ៉ា ជា​អ្នក​ដឹង​ច្បាស់​ពី​ទំនៀមទម្លាប់​ចូលឆ្នាំ​ចិន​ប្រាប់​ថា ផ្លែឈើ​ណា​ដែល​មាន​បន្លា​ដូចជា៖ ទុរេន ខ្នុរ សាវម៉ាវ គឺ​មិន​ត្រូវ​សែន​ឲ្យ​ដូនតា​ឡើយ ព្រោះ​ជំនឿ​ពី​បុរាណ​ចិន​តែង​ជឿ​ថា ​ផ្លែឈើ​ទាំង​នោះ​គេ​ចាត់​ទុក​ថា នាំ​ភាព​រញ៉េរញ៉ៃ នាំ​ភាព​ស្មុគស្មាញ​ និង​ឧបសគ្គ​ច្រើន​មិន​ចេះ​ចប់​ដល់​គ្រួសារ។

គ្រូ​ហោរាសាស្ត្រ ឡុង បូរ៉ា

​ចំណែក​មុខ​ម្ហូប​មិន​គួរ​សែន​ព្រេន​វិញ​មាន​ដូចជា សម្ល​កកូរ មាន​ន័យ​ថា​ច្របូក​ច្របល់ កកូរកកាយ​ឲ្យ​ទ្រព្យ​សម្បត្តិ​ខ្ចាត់ខ្ចាយ​។ រី​ឯ​សម្ល​គិរី ក៏​មិន​ត្រូវ​សែន​ដែរ ព្រោះ​ជា​ពាក្យ​មិន​ល្អ​សម្រាប់​ជនជាតិ​ចិន។

គ្រូ​ហោរាសាស្ត្រ ឡុង បូរ៉ា ឬ​ហៅ​ថា លោក​តា​ថ្ម​អណ្ដែត ក៏​បាន​ប្រាប់​ដែរ​ថា ចំណែក​ឯ​ការ​រៀប​ចំ​សែន​ព្រេន​ឲ្យ​ត្រូវ​ទៅ​តាម​ក្បួន​តម្រា គឺ​​កុំ​ចោល​ឲ្យ​សោះ​ការ​តុបតែង​ផ្ទះ​មាន​រំលេច​ពណ៌​ក្រហម ដូចជា​មាន​គោម​ជាដើម។ ជា​ពិសេស​ក្នុង​ឆ្នាំ​២០១៨ នេះ​លេខ​៤ គឺ​ជា​លេខ​ហុងស៊ុយ ដូចនេះ​គួរ​រៀប​ចំ​ផ្លែ​មួយ​ថាស​៤ ភេសជ្ជៈ​៤ ទឹក​៤​ពែង​ដាក់​សង​ខាង។

រូបតំណាង

បើ​មាន​លទ្ធភាព​ គួរ​សែន​ជ្រូកខ្វៃ ជា​អាហារ​ដែល​ខាន​មិន​បាន​តែ​ម្ដង។ តាម​ជំនឿ​ជ្រូក​ខ្វៃ ជា​វត្ថុ​ទ្រទ្រង់​សរីរាង្គ​កាយ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​រីក​ចម្រើន និង​សុខដម​រមនា។ ចំណែក​ មាន់​វិញ ក៏​មិន​គួរ​រំលង​ដែរ ព្រោះ​មាន​ជា​សត្វ​ចឹក​ស្រូវ​ជា​អាហារ មាន​ន័យ​ថា គ្រួសារ​នឹង​រកស៊ី​កាក់កប​បន្តិច​ម្ដងៗ ប្រៀប​ដូច​មាន់​ចឹក​ស្រូវ​រហូត​ពេញ​គេ​ដូច្នោះ​ដែរ៕ ​​​

ទស្សនាវីដេអូ៖

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់