
- 2018-06-06 08:26:56
- សុខភាព
កុំចេះតែហ៊ាន ដឹងរឿងនេះសិន មុនចង់ទៅហាត់យកសាច់ដុំកង់ៗ តិចស្តាយ ១ជីវិត
- 2018-06-06 08:26:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ាន ដឹងរឿងនេះសិន មុនចង់ទៅហាត់យកសាច់ដុំកង់ៗ តិចស្តាយ ១ជីវិត
ចន្លោះមិនឃើញ
អ្នកជំនាញបង្ហាត់កីឡាតាមបែបវេជ្ជសាស្ត្រ បានបញ្ជាក់ថា ការហាត់ប្រាណយកសាច់ដុំកង់ៗ ដែលកំពុងពេញនិយម តោងត្រូវដឹងរឿងសំខាន់១ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព ស្ដាយមួយជីវិត។
លោក លឹម វឌ្ឍនា គ្រូបណ្ដុះបណ្ដាល ការហាត់ប្រាណ ព្យាបាលជំងឺតាមបែបវេជ្ជសាស្ត្រ និងបានទទួលការបណ្ដុះបណ្ដាល ពីគ្រូបរិញ្ញាបត្រផ្នែកសាច់ដុំ ពីបរទេស បានឲ្យដឹងថា កត្តាសែនរបស់ជនជាតិនៅទ្វីបអាស៊ី មានលក្ខណៈខុសពីអឺរ៉ុបតាំងពីកំណើត។
ចំណុចនេះ លោកចង់មានន័យថា ជន ជាតិអឺរ៉ុប មានសែន Man Visick ឬ body Building និង កំហាប់ឆ្អឹងរឹងមាំ ដែលនាំឲ្យអំណោយផលល្អ ដោយប្រើចលនាខ្លាំង យកសាច់ដុំកង់ៗ។ ចំណែកជនជាតិអាស៊ីមានសែន V-Shape សម្រាប់ហាត់ប្រាណធម្មតាៗ។
តារាម៉ូដែល ដើរម៉ូត ប្រុស១រូប សុំមិនបញ្ចេញឈ្មោះ បានប្រាប់ Sabay ថា លោកបានមកហាត់ដើម្បីបានរាង V-Shape នេះ អស់រយៈពេល៣ខែហើយ តែមិនទាន់ចប់ទេ ព្រោះតាមក្បួនត្រឹមត្រូវ គឺគ្រូបង្វឹកឲ្យហាត់ពេល ពី៦ខែ ទៅ១ឆ្នាំទៀត ទើបគ្រប់គ្រាន់។
គ្រូបង្ហាត់កីឡាដដែល បានព្រមានថា មានមនុស្សភាគច្រើនស្រលាញ់ការហាត់ប្រាណ ដើម្បីសុខភាពល្អ និងរាងស្អាត ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍រឿងនេះ ហើយចេះតែចង់បានសាច់ដុំដូចជនជាតិស្បែក ស។
ការមិនដឹងនេះអាចនាំទុក្ខដល់ខ្លួន១ជីវិត និងបង្កបញ្ហាដូចជា បែកសាច់ដុំ បាក់ឆ្អឹងជាដើម ដែលករណីធ្ងន់ធ្ងរ អាចឲ្យពិការក៏មាន។
សូមបញ្ជាក់ថា សែនជនជាតិអាស៊ីអំណោយផល ល្អសម្រាប់ការហាត់ប្រាណយករាងស្រាលៗ ឬអាចហៅថាហាត់យករាងV-Shape ស្គមប៉ុន្តែ មានរាងពេញស្មើស្អាត មិនមែនសម្រាប់ការហាត់ប្រាណយកសាច់ដុំកង់ៗ 6packដូចអឺរ៉ុប។
គ្រូបង្ហាត់ខាងលើបានលើកឡើងថា ការហាត់ប្រាណដែលត្រឹមត្រូវ និងជោគជ័យ ដល់គោលដៅបានទាំងសុខភាពល្អ និងសម្រស់ស្អាត គឺអ្នកហាត់ត្រូវដឹងវិធី និងឧបករណ៍មានសុវត្ថិភាព រួមនឹងហាត់ជាមួយគ្រូជំនាញ។
ការហាត់ប្រាណដែលធ្វើត្រូវក្បួន ក៏ជាផ្នែកដ៏សំខាន់១ ដើម្បីជួយព្យាបាលជំងឺផ្សេងៗដូចជាបញ្ហាសួត សាច់ដុំ ឬការវៀចស្មារជាដើម។
សូមរង់ចាំទស្សនា វីដេអូ ការហាត់ប្រាណតាមក្បួនវេជ្ជសាស្ត្រជាមួយគ្រូជំនាញ ក្នុងកម្មវិធី សុខភាព នៅយប់ថ្ងៃពុធ នេះ វេលាម៉ោង ៨យប់តទៅ។