- 2018-07-06 10:30:00
- សុខភាព
ការសិក្សាថ្មី បញ្ជាក់ថាកូនកើតមិនគ្រប់ខែ រពឹសដូចចាប់ក្ដាមដាក់ចង្អេរ ព្រោះហេតុផល១
- 2018-07-06 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាថ្មី បញ្ជាក់ថាកូនកើតមិនគ្រប់ខែ រពឹសដូចចាប់ក្ដាមដាក់ចង្អេរ ព្រោះហេតុផល១
ចន្លោះមិនឃើញ
យោងទៅតាមសារព័ត៌មាន Mail Online បានឲ្យដឹងថា ទារកកើតមិនគ្រប់ខែរយៈពេលមួយខែទំនងជាប្រឈមនឹងជំងឺរពឹសខ្លាំង ឬជនជាតិខ្មែរយើង ច្រើនដាក់រហ័សនាមថា រពឹសដូចចាប់ក្ដាមដាក់ចង្អេរ។
អ្នកម្ដាយដែលមានកូនប្រភេទនេះ គឺហត់បន្តិច ព្រោះពួកគេមិនចេះស្ដាប់គ្នា ខុសពីក្មេងធម្មតា ក៏ព្រោះតែពួកគេ កើតមិនគ្រប់ខែ ដែលភាសាអង់គ្លេសហៅថា (Attention Deficit Hyperactivity Disorder, ADHD) ក្នុងជីវិតថ្ងៃក្រោយ។
អ្នកស្រាវជ្រាវក្នុងប្រទេស ណ័វេ បានប្រៀបធៀបក្រុមក្មេងៗដែលកើតមិនគ្រប់ខែជាមួយនឹងក្រុមក្មេងៗដែលកើតគ្រប់ខែដើម្បីមើលថា តើវាទំនងជាមានរោគសញ្ញានៃជំងឺ ADHD ដូចជា រពឹសខ្លាំង និងនិយាយមិនចេះស្ដាប់គ្នា ក្នុងវ័យត្រៀមចូលរៀន និងចូលរៀនជាដើម។
អ្នកស្រាវជ្រាវបន្តថា ក្មេងត្រូវបានចាត់ទុកថា គ្រប់ខែនៅពេលពួកគេកើតក្នុងពេលអាយុពី ៣៧សប្ដាហ៍ឡើងទៅ។ តែបើសិនជាកូនកើតមុនអាយុនេះ ពួកគេត្រូវបានចាត់ទុកថា កើតមិនគ្រប់ខែហើយ។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បានរកឃើញថា ក្មេងដែលកើតយ៉ាងហោចណាស់ ៤សប្ដាហ៍មុនគ្រប់ខែ (សប្ដាហ៍ទី ៣៣ចុងក្រោម) ទំនងជាបង្ហាញរោគសញ្ញានៃជំងឺ ADHD ជាងក្មេងកើតគ្រប់ខែ។
ជំងឺ ADHD អាចកើតឡើងលើក្មេងស្រីច្រើនជាងក្មេងប្រុស ហើយជាជំងឺដែលស្មុគស្មាញមួយ ហើយមូលហេតុរបស់វាក៏មិនទាន់ មានអ្នកដឹងពេញលេញនៅឡើយ។
ការសិក្សាដដែលបន្តថា ជំងឺ ADHDដែលធ្វើឲ្យក្មេងកើតមិនគ្រប់ខែ អាចមកពីកត្តាបរិស្ថាន និងហ្សែនគឺសុទ្ធតែដើរតួនាទីចម្បងខ្លាំង។ ទោះយ៉ាងណា នៅមិនទាន់មានវិធីសាស្ត្រណាមួយ ដែលអាចធានាថា អាចបង្ការការសម្រាលកូនមុនខែបានទេ។
សូមបញ្ជាក់ថា បើតាមអ្នកស្រាវជ្រាវ នៃប្រទេស ណ័វេ បន្តថាដើម្បីបង្ការ អ្នកម្ដាយគ្រប់រូប អាចបន្ថយការប្រឈមបានខ្លះ ដោយអនុវត្តវិធីងាយៗ ដូចជា កាត់បន្ថយតាមដែលអាចធ្វើទៅបាន តាមរយៈការធ្វើសកម្មភាព ឬការរស់នៅបែបសកម្ម និងចៀសវាងការញ៉ាំគ្រឿងស្រវឹង និងជក់បារី៕