- 2018-07-27 08:14:34
- សេដ្ឋកិច្ច
ងាយៗ ក្បួនគិតពន្ធលើផ្ទះសំបែង និងដីធ្លីខ្លួនឯង ការពារកុំឲ្យភ្នាក់ងារបន្លំស៊ីពីលើ
- 2018-07-27 08:14:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ ក្បួនគិតពន្ធលើផ្ទះសំបែង និងដីធ្លីខ្លួនឯង ការពារកុំឲ្យភ្នាក់ងារបន្លំស៊ីពីលើ
ចន្លោះមិនឃើញ
ច្បាប់ស្ដីពីពន្ធលើអចលនទ្រព្យ ត្រូវបានដាក់ឲ្យអនុវត្តកាលពី ២០១១ មកទល់បច្ចុប្បន្ន ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។
នៅក្នុងច្បាប់បានគូសបញ្ជាក់ថា អចលនទ្រព្យដែលមិនជាប់ពន្ធ សំដៅដល់អចលនទ្រព្យទាំងឡាយមានតម្លៃក្រោម ១០០លានរៀល (២៥,០០០ដុល្លារ) មិនត្រូវបានគិតពន្ធនោះទេ ។
សម្រាប់អចលនទ្រព្យ មានតម្លៃលើសពី ១០០លានរៀល ត្រូវបង់ពន្ធជូនរដ្ឋមាន៖
តទៅនេះ Sabay សូមចែករំលែកការគណនាពន្ធអចលនទ្រព្យដល់ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកមានលំនៅដ្ឋាន និងដីធ្លីផ្ទាល់ខ្លួន ពលរដ្ឋត្រូវពន្ធជូនជាតិ ឬពេលខ្លះប្រើប្រាស់ភ្នាក់ងារក្រុមហ៊ុនបង់ឲ្យ ប៉ុន្តែលោកអ្នកក៏គួរដឹង និងចេះគណនាដោយខ្លួនឯង។ ដូចនេះសូមតាមដានឲ្យលម្អិតបន្ទាប់៖
ប្រាក់ពន្ធត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម៖
(តម្លៃអចលទ្រព្យ x៨០%) -១០០ ០០០ ០០០ រៀល
មូលដ្ឋានគិតពន្ធ x ០,១%
សូមមើលលម្អិតឧទាហរណ៍គំរូ ៖ អចលនទ្រព្យមួយស្ថិតនៅសងខាងកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីផ្លូវយោធពលខេមរភូមិន្ទ( ២៧១) ដល់ផ្លូវចូលក្រសួងពាណិជ្ជកម្មថ្មី។ អចលនទ្រព្យនោះមានដីទំហំ ៤មx ២០ម និងផ្ទះល្វែងកម្ពស់ ២ជាន់ (E0E1E2) ដែលមានទំហំ ៤ម x២០ម សាងសង់នៅឆ្នាំ ២០០៥ និងមានតម្លៃទីផ្សារកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡា។ តាមដានការគណនាដូចខាងក្រោម៖
*បញ្ជាក់៖ សម្រាប់អាយុកាលសំណង់ក្រោម ១០ឆ្នាំ
ការគណនាតម្លៃអចលនទ្រព្យរួមមាន៖
តម្លៃដី
= ៤មx ២០ម x ៧៥០ដុល្លារ = ៦០ ០០០ដុល្លារ
តម្លៃផ្ទាល់ជាន់ផ្ទាល់ដី(E0)
= ៤មx ២០ម x ២៥០ដុល្លារ = ២០ ០០០ដុល្លារ
តម្លៃផ្ទាល់ជាន់ទី១ (E1)
= ៤មx ២០ម x ២០០ដុល្លារ= ១៦ ០០០ដុល្លារ
តម្លៃផ្ទាល់ជាន់ទី២ (E2)
= ៤មx ២០ម x ១៥០ដុល្លារ= ១២ ០០០ដុល្លារ
តម្លៃអចលនទ្រព្យសរុប
= ១០៨ ០០០ដុល្លារ
តម្លៃសរុប ៨០% ជាប្រាក់រៀល
= ១០៨ ០០០ដុល្លារ x៨០% x៤ ០០០រៀល
= ៣៤៥ ៦០០ ០០០រៀល
មូលដ្ឋានគិតពន្ធ
= តម្លៃអចលទ្រព្យ - ១០០ ០០០ ០០០រៀល
= ៣៤៥ ៦០០ ០០០រៀល - ១០០ ០០០ ០០០រៀល
= ២៤៥ ៦០០ ០០០រៀល
ប្រាក់ត្រូវបង់ពន្ធ
= ២៤៥ ៦០០ ០០០រៀល x ០,១% = ២៤៥ ៦០០រៀល
= ៦១,៤ដុល្លារ
គួរជម្រាបថា ចំពោះការបង់ពន្ធ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ បច្ចុប្បន្ន ការបង់ពន្ធកាន់តែងាយស្រួល នាយកដ្ឋានពន្ធដារបានដាក់ឲ្យមានការប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-payment) ដែលជួយសម្រួលដល់ម្ចាស់អចលនទ្រព្យថែមទៀតមិនថានៅទីណាប្រទេសណាក៏ពួកគេនៅតែអាចបង់ពន្ធបាន។ សូមបញ្ជាក់ ឯកសារនេះ បានដកស្រង់ចេញពីសៀវភៅស្ដីពីពន្ធលើអលចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ៕