- 2018-08-24 09:40:00
- ជំនឿ
ពេលសែនក្បាលទឹក កុំភ្លេចធ្វើរឿង ៣នេះ ដើម្បីជោគលាភ សំណាងខ្លាំង ក្រៅពីការប្រឹងប្រែង
- 2018-08-24 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលសែនក្បាលទឹក កុំភ្លេចធ្វើរឿង ៣នេះ ដើម្បីជោគលាភ សំណាងខ្លាំង ក្រៅពីការប្រឹងប្រែង
ចន្លោះមិនឃើញ
ពិធីសែនក្បាលទឹក របស់ជនជាតិចិន ដែលអត្ថន័យជាភាសាខ្មែរ គឺស្រដៀងទៅនឹងបុណ្យភ្ជុំរបស់ខ្មែរយើង។ នៅពេលបុណ្យនេះចូលមកដល់ទាំងជនជាតិចិន និងអ្នកជាប់សែស្រឡាយចិននៅតាមប្រទេសនានា បូករួមទាំងកម្ពុជា តែងប្រារព្ធតាមទម្លាប់ ដើម្បីសុំសុខសប្បាយ និងលាភសំណាង។
សម្រាប់ឆ្នាំ ២០១៨ ពិធីសែនក្បាលទឹក នឹងចូលមកដល់ នៅថ្ងៃទី២៥ ខែសីហា។ ជាទម្លាប់ គឺតែងតែមានជំនឿ និងរៀបចំសែនព្រេនតូច ធំ សុំសេចក្ដីសុខ ជោគជ័យ និងលាភនានា ជារៀងរាល់ឆ្នាំ ពីអ្នកស្លាប់ទៅ។
ស្របនឹងពិធីប្រពៃណីដូនតាចិន ជិតមកដល់នេះ ប្រសិនបើអ្នកចង់ទទួលបានទ្រព្យធំ អ្នកអាចប្រើវិធីខាងក្រោម ដើម្បីសុំជោគលាភ និងសុខសប្បាយ ក្នុងថ្ងៃសែនក្បាលទឹក។
១. គ្រឿងសក្ការបូជា
ផ្លែឈើចំនួន៤មុខ កែវស្រាចំនួន៣ ស្រាចំនួនមួយដប។
២. ក្រដាសសែន ធូប ស៊ីវគីម ខោអាវ និងកន្សែង លុយ ដុំមាស និងដុំប្រាក់។
៣. របៀបសែន (ចែកជា៤ដំណាក់ការ)
ដំណាក់ការទី១
អ្នកគួរតែរៀបគ្រឿងសក្ការបូជា និងក្រដាសសែន ឲ្យហើយ ក្រោយម៉ោង៥ល្ងាច ដោយអ្នកអាចយកទៅសែននៅមាត់ផ្លូវបាន។ បន្ទាប់មក អ្នកអាច អុជធូបចំនួន ៧សរសៃ ដោយបួងសួងថា ថ្ងៃនេះ ជាថ្ងៃទី១៥ ខែ៧ (ខែចិន) ប្អូនឈ្មោះ មានមុខរបរជា ថ្ងៃនេះបានរៀបចំ គ្រឿងសក្ការបូជា មាស ប្រាក់ទាំងឡាយជូន ដោយថ្មីៗនេះ ប្អូនបានជួបឧបសគ្គច្រើន ដោយធ្វើអ្វីមិនបានជោគជ័យឡើយ។
ដូចនេះ សូមអ្នកក្លាហាន មកពីទិសទាំង៤ និងផ្លូវទាំង៥ ជួយប្អូនឲ្យរកឃើញផ្លូវទ្រព្យ នោះប្អូន នឹងធ្វើការតបស្នង ក្រោយទទួលបានជោគជ័យ។
ដំណាក់ការទី២
បន្ទាប់មកទៀត អ្នកអាចអុជធូប ៣សរសៃ រួចដុតស៊ីវគីម ដោយបួងសួងថា សូមម្ចាស់ទឹកម្ចាស់ដីជួយបើកផ្លូវឲ្យអ្នកក្លាហានមកពីទិសទាំង៤ ដើម្បីជួយប្អូន ឲ្យសម្រេចបំណង។
ដំណាក់ការទី៣
អ្នកត្រូវអុជធូប ៣សរសៃទៀត ដោយបួងសួងថា ប្អូនដុតប្រាក់ ដុំមាស ដុំប្រាក់ ជូនអ្នកក្លាហានទាំងឡាយ ដើម្បីងាយស្រួល បំពេញការងារ ដើម្បីជួយប្អូនឲ្យទទួលបានទ្រព្យធំ ក្នុងពេលលឿន។ ក្រោយសម្រេច ប្អូននឹងធ្វើការតបស្នង។ បួងសួងរួច អ្នកអាចដុតបាន។
ដំណាក់ការទី៤
ក្រោយមក អ្នកអាចពន្លត់ទៀន រួចចាក់ស្រា ជុំវិញក្រដាសសែន ដែលដុតរួចនោះ។ អ្នកគួរតែចាំថា មិនគួរយករបស់អ្វីចូលផ្ទះឡើយ ដោយទុកនៅកន្លែងសែននោះឲ្យអស់ រួចអ្នកអាចដើរទៅមុខ ដោយមិនគួរបែរខ្នងមកក្រោយឡើយ ដោយដើរសម្លឹងទៅផ្ទះ។
ជាពិសេស អ្នកគួរ តែចាំថា បើអ្នកបានសម្រេចមែន អ្នកគួរតែសែនតបស្នងវិញ នៅថ្ងៃ ទី៩ ខែ៩ ជាដាច់ខាត៕