- 2018-08-26 04:31:46
- សុខភាព
កាំកុងត្រូលអះអាង កន្លែងធ្វើស្ករត្នោតនៅក្រោយផ្សារដេប៉ូ មិនប៉ះពាល់សុខភាព
- 2018-08-26 04:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូលអះអាង កន្លែងធ្វើស្ករត្នោតនៅក្រោយផ្សារដេប៉ូ មិនប៉ះពាល់សុខភាព
ចន្លោះមិនឃើញ
មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្ទីរពាណិជ្ជកម្មភ្នំពេញ និងអាជ្ញាធរសង្កាត់ ផ្សារដេប៉ូ ខណ្ឌទួលគោក នាថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៨ ចុះត្រួតពិនិត្យទំនិញស្ករត្នោតនៅតាមស្តង់ធ្វើលក់ស្ករត្នោត ខាងក្រោយផ្សារដេប៉ូបានចំនួន០៥ ស្តង់ ធ្វើការពិសោធន៍ភ្លាមៗ ដោយបានយកគំរូចំនួន ៣៤គំរូ បញ្ជូនទៅពិនិត្យនៅរថយន្តមន្ទីរពិសោធន៍ចល័ត ជាលទ្ធផល ពុំមានរកឃើញសារធាតុគីមីហាមឃាត់ ប៉ះពាល់សុខភាពនោះទេ។
ទន្ទឹមគ្នានោះ មន្ត្រីកាំកុងត្រូលក៏បានណែនាំដល់អាជីករធ្វើស្ករត្នោត ទៅលើផ្នែកអនាម័យ និងការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស។ យ៉ាងណាមិញ បើផេកហ្វេសបុកអគ្គនាយកដ្ឋានកាំកុងត្រូល មិនបានបញ្ជាក់ពីទីតាំងផលិតស្ករត្នោតខាងលើច្បាស់លាស់ឡើយ៕
រូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល