- 2018-10-03 02:14:50
- ព័ត៌មាន
អាណោចអាធ័ម! ឥណ្ឌូនេស៊ីជីកដីប៉ុនតារាងបាល់ ទុកបញ្ចុះអ្នកស្លាប់ដោយសារស៊ូណាមិ
- 2018-10-03 02:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណោចអាធ័ម! ឥណ្ឌូនេស៊ីជីកដីប៉ុនតារាងបាល់ ទុកបញ្ចុះអ្នកស្លាប់ដោយសារស៊ូណាមិ
ចន្លោះមិនឃើញ
រយៈពេល ៥ថ្ងៃក្រោយរលកយក្សស៊ូណាមិវាយប្រហារមកលើទីក្រុង Palu នៃប្រទេសឥណ្ឌូនេស៊ី សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់នៅពាសពេញដងផ្លូវ។
យោងតាមអាជ្ញាធរឲ្យដឹងថា ក្រុមការងាររបស់ខ្លួនកំពុងជីកដីផ្នូរដ៏ធំមួយទំហំប៉ុនតារាងបាល់ទាត់ ដើម្បីបញ្ចុះសាកសពទាំងអស់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ប្រភពដដែលបន្ដថា សាកសពជិត ២០០នាក់ត្រូវបានកប់រួចរាល់ ខណៈពេលដែលសាកសពជាច្រើនទៀតនឹងត្រូវបញ្ជូនមកបន្ថែម។ ទោះយ៉ាងណាក៏ដោយ ក្នុងចំណោមសាកសពទាំងអស់ ភាគច្រើនមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
គួរឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្លាំង និងរលកយក្សស៊ូណាមិវាយប្រហារមកលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ទី២៨ខែកញ្ញា បណ្ដាលឲ្យអ្នកស្លាប់កើនរហូតដល់ ១ ២៣៤នាក់បើគិតមកត្រឹមពេលនេះ៕
ចុចអាន ៖